ជីវិតកម្សាន្ដ
ទិញវីឡាប្រណីតមួយ Jennie ហ៊ានចាយលុយសុទ្ធរហូតដល់ជិត ៤លានដុល្លារ
តារាចម្រៀង Kim Jennie សមាជិកក្រុម BLACKPINK ត្រូវបានគេរាយការណ៍ថា បានទិញអាផាតមិន (Apartment) ប្រណីតមួយតម្លៃ ៥ពាន់លានវ៉ុន (ប្រហែល ៣.៧៩លានដុល្លារអាមេរិក) ដោយនាងបានចាយជាសាច់ប្រាក់សុទ្ធ។

យោងតាមរបាយការណ៍ផ្តាច់មុខពី Biz Hankook តារាចម្រៀង Jennie បានទិញវីឡានៅ UN Village ដ៏ល្បីល្បាញ ដោយចំណាយជាសាច់ប្រាក់សុទ្ធ និងគ្មានប្រាក់កម្ចីពីធនាគារណាមួយឡើយ។


ចំពេលមានការចាប់អារម្មណ៍ពីសាធារណជនលើស្ថានភាពកិច្ចសន្យារបស់នាងជាមួយផលិតកម្ម YG Entertainment តារាស្រីរូបនេះបានទិញយូនីតមួយនៅបរិវេណវីឡា LaTerrace ដែលមានទីតាំងនៅភូមិ UN កាលពីខែកក្កដា ឆ្នាំ២០២៣ ដែលវីឡានេះមានបន្ទប់គេងចំនួន ៥ និងបន្ទប់ទឹកចំនួន ៣ និងមានទំហំសរុប ២៤៤.៩៧ ម៉ែត្រការ៉េ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ត្រូវទស្សនិកជនកូរ៉េស្នើឲ្យចាកចេញពី Blackpink ព្រោះធ្វើឲ្យខូចមុខមាត់ K-pop
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


