ជីវិតកម្សាន្ដ
សល់២ថ្ងៃទៀតចេញបទថ្មី Jennie បញ្ចេញស្ទីលថ្មីកាត់ទៅអឺរ៉ុប
នៅថ្ងៃទី ០៩ ខែតុលានេះ Jennie សមាជិកក្រុម BLACKPINK បានចែករំលែករូបថតបន្ថែមទៀតសម្រាប់បទចម្រៀងថ្មីក្រោមចំណងជើងថា “Mantra” ដែលនឹងមកដល់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់នាងនាថ្ងៃទី ១១ ខែតុលា វេលាម៉ោង ៩ ព្រឹក។
យ៉ាងណា បន្ទាប់ពីរូបភាពដែលបានចេញផ្សាយមិនបានប៉ុន្មានផង រូបភាពថ្មីទាំងនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ថែមទៀត ជាមួយនឹងការផ្លាស់ប្តូរដ៏ក្លាហានរបស់ Jennie ដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេសតាមរយៈស្ទីលប្លែកនេះ អ្នកគាំទ្ររបស់នាងកម្រនឹងបានឃើញសមាជិកក្រុម BLACKPINK តុបតែងខ្លួនហិរៗបង្ហាញជាសាធារណៈ។
ក្នុងរូបថតដែលទើបបង្ហាញថ្មី Jennie លេងខ្លួនក្នុងម៉ូដសក់ពណ៌ទង់ដែងបែបកីឡា បញ្ចេញក្បាច់យ៉ាងក្លាហានក្រោមពន្លឺថ្ងៃ និងដើមត្នោត បញ្ចេញថាមពលខ្លាំង។ មន្តស្នេហ៍ដ៏មានទំនុកចិត្តរបស់នាង បញ្ចេញនូវរូបភាព ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ចំពោះសារនៅពីក្រោយបទចម្រៀងថ្មីរបស់នាង ‘Mantra’ ។
ការវិលត្រលប់មកវិញរបស់ Jennie ត្រូវបានផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូខាងក្រៅក្នុងប្រទេសផ្សេងៗ រួមទាំងកាណាដា អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និងបារាំង ដែលជំរុញឲ្យមានការភ្ញាក់ផ្អើលជាសកល។ អ្នកគាំទ្របាននិងកំពុងបង្ហាញការគាំទ្រដោយការចែករំលែករូបថតនិងសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការរំពឹងទុកយ៉ាងខ្លាំងសម្រាប់ការវិលត្រឡប់របស់តារាស្រីវ័យ២៨ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taeil អតីតក្រុម NCT អាចជាប់គុកមួយជីវិត ពីបទរំលោភបូកលើស្រ្តីម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


