ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិការវាយលុករបស់ អ៊ីស្រាអែល លើមន្ទីរពេទ្យធំនៅ ហ្គាហ្សា ដើម្បីរំដោះចំណាប់ខ្មាំង រងបរាជ័យ
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ប្រតិបត្តិការប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) លើមន្ទីរពេទ្យ Al-Shifa នៅតំបន់ហ្គាហ្សាក្នុងគោលបំណងដើម្បីរំដោះចំណាប់ខ្មាំង គឺមិនសមដូចបំណងនោះទេ ។

បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការដែលដាក់ឈ្មោះថា “ច្បាស់លាស់ និងកំណត់គោលដៅចំៗ” វាយចូលមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា, កងទ័ពមិនបានរកឃើញដាន ឬសញ្ញាណាមួយរបស់ចំណាប់ខ្មាំងដែលពួកគេចាត់ទុកថា កំពុងត្រូវបានចាប់ឃុំខ្លួននៅក្នុងមន្ទីរពេទ្យដ៏ធំមួយនេះឡើយ ដោយសារតែក្រុមហាម៉ាសប្រហែលជាដឹងខ្លួនមុនទាន់ពេលវេលា ហើយជម្លៀសចំណាប់ខ្មាំងចេញពីទីនោះ ។
បើទោះជាយ៉ាងនេះក្ដី កងទ័ពអ៊ីស្រាអែលជឿជាក់ថា ការវាយឆ្មក់របស់ខ្លួនទៅលើមន្ទីរពេទ្យមួយនេះ អាចផ្ដល់ផលប្រយោជន៍ច្រើន ជាពិសេសព័ត៌មានស៊ើបការណ៍ស្ដីពីជនជាតិអ៊ីស្រាអែលដែលកំពុងត្រូវបានចាប់ឃុំខ្លួនដោយក្រុមប្រដាប់អាវុធហាម៉ាស ក្រោយរកឃើញអាវុធ និងទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមមួយនេះនៅខាងក្នុងមន្ទីរពេទ្យ ។

អ៊ីស្រាអែលប៉ាន់ប្រមាណថា យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល រួមទាំងបុគ្គលិកយោធា និងជនស៊ីវិលប្រមាណ ២៣៩ នាក់ កំពុងត្រូវបានចាប់ឃុំខ្លួនដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះបើកការវាយឆ្មក់ឆ្លងព្រំដែនចូលអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ ។
បើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរប៉ាឡេស្ទីនបានឲ្យដឹងថា រហូតមកដល់ពេលនេះ ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបដែលបានឈានដល់ថ្ងៃទី៤១ ហើយនោះ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនជាង ១១,៥០០ នាក់ រួមទាំងស្ត្រី និងកុមារជាង ៧,៨០០ នាក់ត្រូវបានសម្លាប់ និងជាង ២៩,២០០ នាក់ផ្សេងទៀតបានរងរបួស ។

ទន្ទឹមនោះ អគាររាប់ពាន់ខ្នង រួមទាំងមន្ទីរពេទ្យ និងវិហារឥស្លាម ក៏រងការខូចខាត ឬបំផ្លិចបំផ្លាញផងដែរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងតាមដីគោកដោយឥតប្រណីដៃរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាដែលកំពុងត្រូវបានឡោមព័ទ្ធ ចាប់តាំងពីខែមុនមក ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាមេរិក ប្រាប់ អ៊ីស្រាអែល កុំឲ្យពង្រីកសង្គ្រាមដល់ លីបង់ ចំពេលមានការព្រមានពី អ៊ីរ៉ង់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


