ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រឆាំងអ៊ីស្រាអែលទាមទារឱ្យលោក Netanyahu ចុះចេញពីតំណែង
មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Benjamin Netanyahu ចុះចេញពីតំណែងជាបន្ទាន់ ចំពេលមានការទម្លាក់គ្រាប់បែកមិនរើសមុខរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។

ជាមួយគ្នានោះ លោក Lapid បានអំពាវនាវឱ្យមានការបោះឆ្នោតមិនទុកចិត្តនៅក្នុងសភាដែលនឹងអនុញ្ញាតឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីមួយផ្សេងទៀត។ លោក Lapid បាននិយាយកាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានអ៊ីស្រាអែលថា “លោក Netanyahu គួរតែចាកចេញជាបន្ទាន់… យើងត្រូវការការផ្លាស់ប្តូរ” ។

បន្ថែមពីលើនេះលោក Lapid ចោទប្រកាន់លោក Netanyahu អំពីបរាជ័យដែលមិនអាចលើកលែងបាន ជុំវិញការដែលមិនការពារ ការវាយប្រហារថ្ងៃទី៧ ខែតុលា។
នេះជាលើកទីមួយហើយដែលមេដឹកនាំប្រឆាំងរូបនេះ បានអំពាវនាវឱ្យលោក Netanyahu ចុះចេញពីដំណែងដោយនិយាយថា ស្ថានការណ៍មិនធានាដល់ការបោះឆ្នោតមុនកាលកំណត់ទេ ផ្ទុយទៅវិញ ភាគីគួរតែជ្រើសរើសការកសាងប្រទេសឡើងវិញជាមួយនាយករដ្ឋមន្ត្រីផ្សេងម្នាក់ទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ ក្រោយប្រជុំចប់ប៉ុន្មានម៉ោងប៉ុណ្ណោះ លោក បៃដិន បន្តហៅលោក ស៊ី ជីនពីង ជា “មេដឹកនាំផ្ដាច់ការ”
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


