ព័ត៌មានជាតិ
កសិករដាំស្លឹកខ្ទឹមចំណាយទុនជិត១ម៉ឺនដុល្លារក្នុងដី១ហិកតា
ស្លឹកខ្ទឹមជាប្រភេទបន្លែតម្រូវការរាល់ថ្ងៃដែលកសិករយើងតែងតែដាំរៀងរាល់ឆ្នាំជាលក្ខណៈវិលជុំជាមួយបន្លែចម្រុះផ្សេងទៀតក្នុងរយៈពេលយូរឆ្នាំមកហើយច្រើនតែក្នុងស្រុកស្អាង ខេត្តកណ្តាលដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ។

នេះជាការលើកឡើងរបស់ពូ ម៉ៅ ដែលជាកសិករដាំស្លឹកខ្ទឹមផង និងជាអ្នកប្រមូលទិញផងក្នុងស្រុកស្អាង ខេត្តកណ្តាលបានឲ្យដឹងតាមរយៈទូរស័ព្ទថា ស្លឹកខ្ទឹមមានបីប្រភេទ ស្លឹកខ្ទឹមខ្យល់ដែលនាំចូលពីវៀតណាមច្រើន។ ស្លឹកខ្ទឹមគុយទាវ និងស្លឹកខ្ទឹមចិន និងប្រភេទខ្លះជាពូជនាំចូលពីម៉ាឡេស៊ី។ក្នុងចំណោមប្រភេទខ្ទឹមទាំងនោះ គឺមានតែខ្ទឹមខ្យល់តែប៉ុណ្ណោះដែលថោកជាងគេ។ ដោយឡែកក្នុងការប្រមូលផលនាំចេញក្នុង១ថ្ងៃពូ ម៉ៅ អាចនាំទៅលក់តាមទីផ្សារនិងខេត្តបានចំនួន៥០០គីឡូក្រាម។

ពូ ម៉ៅ បានលើកឡើងទៀតថា ដាំស្លឹកខ្ទឹមក្នុងផ្ទៃដី១ហិកតាអាចទទួលបានផលចាប់ពី១៥ទៅ១៦តោនហើយបើគិតទៅលើការចំណាយវិញរហូត៣០លានទៅជាង៣០លានប្រហាក់ប្រហែល១ម៉ឺនដុល្លារ។ស្លឹកខ្ទឹមធ្លាក់ថ្លៃក្នុងខែមករា និងខែកុម្ភៈដែលសម្បូរច្រើនដែលមានតម្លៃត្រឹមតែ១ពាន់រៀលក្នុង១គីឡូក្រាម ហើយបើបានថ្លៃខ្លាំងមិនសម្បូរសោះនោះ ស្លឹកខ្ទឹមអាចបានថ្លៃ១គីឡូក្រាមដល់១២០០០រៀល។ពូ ម៉ៅ បន្តទៀតថា ប៉ុន្មានខែមុនស្លឹកខ្ទឹមបានថ្លៃខ្ពស់មែន តែមកដល់ពេលនេះស្លឹកខ្ទឹមធ្លាក់ថ្លៃមកត្រឹម២០០០រៀលក្នុង១គីឡូក្រាម។ បានន័យថាក្នុងតម្លៃ២០០០រៀលខាតច្រើនតែយើងបានពូជទុកលក់ទប់ទល់វិញបាន។

ពូ ម៉ៅ បានបញ្ជាក់ពីការធ្លាក់ថ្លៃស្លឹកខ្ទឹមច្រើនមកពីមានអ្នកដាំច្រើនពីមុនធ្លាប់ល្បីស្រុកស្អាង ខេត្តកណ្តាលឥឡូវមានរហូតដល់ខេត្តកំពង់ឆ្នាំង បាត់ដំបងក៏មានអ្នកដាំស្លឹកខ្ទឹមច្រើនផងដែរ៕
អត្ថបទ ៖ កញ្ញា វ៉ាត.

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


