ជីវិតកម្សាន្ដ
Lisa លេចមុខនៅបារាំងចូលរួមខួបកំណើត Frederic ចំពេលពាក្យចចាមអារ៉ាមបែកគ្នា
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Lisa សមាជិកក្រុម BlackPink បានបែកបាក់ជាមួយ Frederic Arnault ដែលជាមិត្តប្រុស CEO របស់នាង និងជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុន LVMH ជាមហាសេដ្ឋីលំដាប់ពិភពលោក។ ថ្មីៗនេះមានរូបភាពតារាស្រីមួយរូបបង្ហាញខ្លួននៅប្រទេសបារាំង រហូតមានពាក្យចចាមអារ៉ាមថា ខ្លួនទៅធ្វើពិធីខួបកំណើតជាមួយមិត្តប្រុស។

ខួបកំណើតគម្រប់ ២៨ ឆ្នាំរបស់ Frederic Arnault ត្រូវនឹងថ្ងៃទី ០៧ ខែវិច្ឆិកា។ នៅថ្ងៃនោះ Lisa នៅតែមិនបានធ្វើសកម្មភាពណាមួយនៅលើ Instagram ផ្ទាល់ខ្លួន។ នេះធ្វើឲ្យមនុស្សជាច្រើនជឿថា Lisa មិនបានទៅចូលរួមកម្មវិធីខួបកំណើតរបស់ Frederick ព្រោះគូស្នេហ៍បានបែកគ្នា។
ទោះជាយ៉ាងណា វាហាក់ដូចជា Lisa មិនបានព្រងើយកន្តើយចំពោះថ្ងៃសំខាន់នោះទេ។ ដោយសារតែកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដូចជា Sohu បានបង្ហាញរូបភាពរបស់ Lisa បច្ចុប្បន្ននៅប្រទេសបារាំង ព្រមជាមួយនឹងការបញ្ជាក់ថា រូបនេះថតបានមួយសប្ដាហ៍មកហើយ។ ដូចគ្នានឹងថ្ងៃកំណើតរបស់ Frederick ។
ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមថា Lisa បានហោះទៅទីក្រុងប៉ារីស ប្រទេសបារាំងនៅលើយន្តហោះឯកជនរបស់ Frédéric ហើយក៏បានទៅទិញទំនិញនៅ Celine ដែលជាម៉ាកយីហោ GBA របស់នាង និងគ្រប់គ្រងដោយគ្រួសាររបស់ Frédéric។
Lisa ខ្លួនឯងក៏បានថតវីដេអូឃ្លិបដែលទទួលយកបន្ទះពី Spotify ខណៈដែលនាងឈានដល់ការផ្សាយរាប់ពាន់លានសម្រាប់បទចម្រៀងរបស់នាង Money។ នៅក្នុងព្រឹត្តិការណ៍នោះ Frederic ក៏បានចូលចិត្តវានៅលើ Instagram ផងដែរ។ ដូច្នេះហើយគេជឿថាទំនាក់ទំនងរបស់ពួកគេនៅតែមានភាពល្អប្រសើរ។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចោទប្រកាន់ Frederic ថាមិនបានស្រលាញ់ Lisa ពិតប្រាកដនោះទេ ប៉ុន្តែការមើលឃើញថា Idol វ័យក្មេងនេះគ្រាន់តែជាផលប្រយោជន៍សម្រាប់គ្រួសាររបស់គាត់ និងបញ្ចប់ទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីគាត់មិនអាចប្រើប្រាស់នាងតទៅទៀត។ ដោយសារតែបន្ទាប់ពី Lisa សម្តែងភាពស៊ិចស៊ីនៅលើឆាក Crazy Horse តារាស្រីរូបនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងទាំងនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង។ ចាត់ទុកថា ក្រោយប្រឈមមុខនឹងការវាយបកមក Lisa មិនបានធ្វើសកម្មភាពអ្វីថ្មីឡើយ ខណៈពេលដែលសមាជិកក្រុមផ្សេងទៀតមានការងារបន្ត រួមទាំងការថតផ្សាយពាណិជ្ជកម្ម ការបង្ហាញម៉ូដ និងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នានា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖CL គាំទ្រ G-Dragon ជាសាធារណៈ ចំពេលមានរឿងអាស្រូវគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


