ជីវិតកម្សាន្ដ
ថៅកែ Nawat ចេញសេចក្តីប្រកាស ហាមមិនឲ្យទូរទស្សន៍ក្នុងស្រុកមួយផ្សាយពីកម្មវិធី Miss Grand
ក្រុមហ៊ុន Miss Grand International ប្រទេសថៃបានប្រកាសហាមប្រាមយ៉ាងច្បាស់លាស់ចំពោះទូរទស្សន៍ tao_tvpool និងសហម្ចាស់កម្មវិធីទាំងអស់ ហាមមិនឲ្យចាក់ផ្សាយឬបង្ហោះពត័ព៌មានទាក់ទងនឹងកម្មវិធីប្រលងសម្រស់សូម្បីតែបន្តិច។

ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវដ៏រសើបនេះបានធ្វើឲ្យពិភពស្រីស្អាតមានភាពច្របូកច្របល់ បន្ទាប់ពីស្ថាបនិក Miss Grand លោក Nawat Issara ចេញមុខផ្តល់បទសម្ភាសន៍ និងត្រៀមប្រកាសហាមអ្នកសារព័ត៌មានល្បីៗ និយាយពីកម្មវិធី Miss Grand Thailand និង Miss Grand International។ ព្រោះជាច្រើនដង Grand ត្រូវបានខូចខាត ដោយសារព័ត៌មានបង្ហាញថាមិនពិតនិងចោតទាំងស្រុងលើកម្មវិធី។ នៅពេលនេះ អ្នកគាំទ្រ រាជិនីសម្រស់ ថែមទាំងចង់ដឹងថា អ្នកសារព័ត៌មានដែលថៅកែរូបនេះសំដៅលើជានរណា?
ក្រោយមក ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុន Miss Grand International Limited បានចេញសេចក្តីប្រកាសមួយតាមរយៈទំព័រ Facebook របស់ Miss Grand Thailand ដើម្បីជម្រាបជូនអ្នកគាំទ្រថា ក្រុមហ៊ុនបានសម្រេចចិត្តប្រកាសជាផ្លូវការចំពោះពិធីករដ៏ល្បីល្បាញដោយបញ្ជាក់ថា៖
“សេចក្តីប្រកាសផ្លូវការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន Miss Grand International Public Limited ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand និង Miss Grand International សូមប្រកាសជូនដំណឹងជាផ្លូវការដល់លោក Phumiphat Thammaphan ឬ Tao TV Pool រួមទាំងសហពិធីករទាំងអស់នៃកម្មវិធីរបស់គាត់ផងដែរ។ ឈប់បង្ហាញព័ត៌មាន ឬយោងទៅក្រុមហ៊ុន Miss Grand International Public Company Limited រួមទាំងការប្រលង Miss Grand Thailand និង Miss Grand International ក៏ដូចជាអ្នកពាក់ព័ន្ធ មិនថាដោយផ្ទាល់ ឬដោយប្រយោលក្នុងគ្រប់ករណីចាប់ពីពេលនេះតទៅ នេះបើយោងតាមព័ត៌មានលម្អិត”។

យ៉ាងណាមិញការប្រកាសផ្លូវការនេះធ្វើឡើងស្របពេលដែលទូរទស្សន៍ tao_tvpool និងសហការីទាំងអស់បានចេញផ្សាយនូវពត័ព៌មានមិនពិតពីកម្មវីធី Miss Grand International។ ដែលនេះបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំ និងចោទទាំងស្រុងលើអ្នកដឹកនាំកម្មវិធី។ ដូច្នេះទើបលោកណាវ៉ាត់បានសម្រេចចេញសេចក្ដីប្រកាសដោយបើកចំហបែបនេះតែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឡើងទម្ងន់ខ្លាំង ប៉ុន្តែ Liu Yifei មិនត្រូវគេរិះគន់លើរូបរាងសូម្បីបន្តិច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


