ព័ត៌មានជាតិ
ថ្ងៃទី២១នេះ យានយន្ត ៣៦៤គ្រឿង ត្រូវបានផាកពិន័យ ក្រោយល្មើសនឹងច្បាប់ចរាចរណ៍
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ រកឃើញយានយន្តល្មើសចំនួន ៣៦៤គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេស ក្រោយល្មើសនឹងច្បាប់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនគោលដៅសរុប ៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤១គ្រឿង (រថយន្តតូច ៤៣គ្រឿង និងម៉ូតូ៣៩៨គ្រឿង ដោយក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ៣៦៤គ្រឿង (រថយន្តតូច ២៩គ្រឿង និងម៉ូតូចំនួន ៣៣៥គ្រឿង) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ជារួម លទ្ធផលរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយានយន្តចូលគោលដៅចំនួន ១២ ១៤២គ្រឿង រថយន្តធំ ២៣២គ្រឿង រថយន្តតូច ២ ១៤៨គ្រឿង និងម៉ូតូ ៩ ៧៦៣គ្រឿង។ នៅក្នុងនោះ នគរបាលបានរកឃើញយានយន្តល្មើសសរុបចំនួន ៩ ៣៤៣គ្រឿង (រថយន្តធំ ៧២គ្រឿង រថយន្តតូច ១ ១៦៤គ្រឿង និងម៉ូតូ ៨ ១០៧គ្រឿង) ត្រូវបានផាកពិន័យនៅទូទាំងប្រទេស។
តាមការវាយតម្លៃរបស់របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន