Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៦០ នាក់ចុះឈ្មោះ​ចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យអង្គឌួង

បានផុស

នៅ

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងនៅមុននេះបន្តិចថា គិតចាប់ពីល្ងាចថ្ងៃទី៨រហូតមក​ដល់​រសៀលថ្ងៃទី៩ កម្ភៈនេះមានមន្ត្រីជាមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៦០នាក់បានចុះឈ្មោះចាក់វ៉ាក់កូវីដ១៩នៅពេទ្យអង្គឌួង។

លោកសាស្ត្រាចារ្យបានបន្តថា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើទាំងនោះមកពីគ្រប់ក្រសួងស្ថាប័នដោយក្រសួងខ្លះមាន២នាក់និងក្រសួងខ្លះទៀត៣នាក់។

លោកសាស្ត្រាចារ្យ សង្ឃឹមថានឹងមានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើនឹងបន្តមកចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា«នៅថ្ងៃស្អែកនេះពួកគាត់ត្រូវមកចាក់នៅមន្ទីរពេទ្យព្រះអង្គឌួងដោយក្នុងមនុស្សម្នាក់ត្រូវចំណាយពេល៤០នាទីក្នុងការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំង។ ពេលចាក់រួចគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាចបើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត»៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម