ព័ត៌មានជាតិ
ថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក មានពលរដ្ឋ និងភ្ញៀវទេសចរ ដើរលេងកម្សាន្ដប្រមាណ ១ លាន ៧សែននាក់
នៅថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចំថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ គឺសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១ លាន ៧សែននាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ។

របាយការណ៍ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល (គិតពីម៉ោង ៧ និង០០ព្រឹក ដល់ម៉ោង ១៩ និង០០យប់ ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣) សភាពការណ៍នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះ៖ ទូកអុំបុរសចំនួន ១៥៨ទូក,ទូកចែវបុរសចំនួន ៤២ទូក, ទូកចែវនារីចំនួន ៣ទូក, ទូកអន្ដរជាតិ ១២៩ទូក, ចំណុះទូកសរុប ១៦,៥៩៦នាក់ (ត្រៀម ៣,៨៤៨នាក់) និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។

របាយការណ៍ បានបញ្ជាក់ថា ពិនិត្យជារួមនៅថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១ លាន ៧សែននាក់។

ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មើសឆក់ទូរស័ព្ទដៃ ១លើក ដោយឃាត់ខ្លួនជនល្មើសម្នាក់ នៅគោលដៅសួនវត្តបុទុម និងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុកក្មេងបណ្តាលឲ្យរបួសម្នាក់)។

បន្ថែមពីលើនេះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ១១នាក់ (ស្រី ៥នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ៣នាក់បន្តទៀត។

កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន ៤ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភាព។
សមត្ថកិច្ច ក៏បានចុះផ្សពផ្សាយអប់រំ ស្ដីពី ការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១៤គោលដៅ។ ក្រុមគ្រូពេទ្យប្រចាំការ នៅតាមគោលដៅបានធ្វើការសង្រ្គោះបឋម ដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ២,៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ២នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


