ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសរក្សាជំហរមិនសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាល នីតិកាលទី៧ មិនសាងសង់វារីអគ្គិសនី នៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងអេកូឡូស៊ីនៅតាមដងទន្លេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុងនៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលរក្សាជំហរមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គនោះទេ ទោះបីទីតាំងនោះអំណោយផលយ៉ាងណាក៏ដោយ ដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន នៅតាមបណ្ដោយទន្លេមេគង្គ និងទន្លេសាប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការសាងសង់វារីអគ្គិសនី តាមបណ្ដាយដងទន្លេមេង្គ នឹងមានផលប៉ះពាល់យ៉ាងច្រើនចំពោះបរិស្ថាន។

សម្តេចបានបន្តថា ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ


