ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តបាត់ដំបង ចេញរបាយការណ៍ផលប៉ះពាល់គ្រោះធម្មជាតិលើដំណាំកសិកម្ម
ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៣ មានផលប៉ះពាល់តិចជាងឆ្នាំកន្លងទៅសម្រាប់ខេត្តបាតដំបងទៅលើផលដំណាំស្រូវ និងផលដំណាំរួមផ្សំផ្សេងៗទៀត។
បើយោងតាមស្ថិតិពីមន្ទីរកសិកម្មបានបង្ហាញឲ្យដឹងថា ឆ្នាំ២០២៣ មានស្រុកចំនួន ៣ ដែលប្រឈមជំនន់ទឹកភ្លៀងបានបង្កឲ្យស្រូវរបស់ប្រជាកសិករបានរងផលប៉ះពាល់និងខូចខាតមួយចំនួន បើគិតត្រឹមថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣។

ស្រុកទាំង ៣ ដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងរួមមាន ស្រុកថ្មគោល,ស្រុកឯកភ្នំ,ស្រុកសង្កែ ដែលក្នុងនោះ ស្រុកថ្មគោល ជំនន់ទឹកភ្លៀងបានគ្របដណ្តប់ទៅលើឃុំចំនួន ៦ ក្នុងចំណោមឃុំទាំង ១០ ដែលបង្កឲ្យមានផលប៉ះពាល់លើផលដំណាំស្រូវចំនួន ៥,៣៧៧ ហិកតានិងខូចខាតចំនួន ៤,៣៤៤ ហិកតា។
ស្រុកឯកភ្នំ ជំនន់ទឹកភ្លៀងបានវាយលុកលើឃុំចំនួន ៥ ក្នុងចំណោមឃុំទាំង ៧ ក្នុងនោះដំណាំស្រូវដែលរងផលប៉ះពាល់ចំនួន ២,៩២៣ ហិកតា និងខូចខាតចំនួន២,៥៧៣ហិកតា។ ស្រុកសង្កែប៉ះពាល់លើឃុំចំនួន ៩ ក្នុងចំណោមឃុំទាំង ១០ បង្កឲ្យប៉ះពាល់ដំណាំស្រូវលើផ្ទៃដីចំនួន ៣,៦៧៦ ហិកតា និងខូចខាតលើផ្ទៃដី១,១១២ហិកតា។


មន្ត្រីកសិកម្មបានបញ្ជាក់បន្ថែមថា គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់និងខូចខាតលើស្រុកចំនួន ២ ក្នុងនោះស្រុកបវេលប៉ះពាល់លើឃុំចំនួន ៥ ក្នុងចំណោមឃុំទាំង ៩ ដែលធ្វើឲ្យផលដំណាំស្រូវចំនួន ៦៣៩០ ហិកតា រងផលប៉ះពាល់ និងខូចខាតលើផ្ទៃដី១,២១៩ហិកតា។ ស្រុករុក្ខគីរី បង្កផលប៉ះពាល់និងខូចខាតទៅលើឃុំចំនួន ១ ក្នុងចំណោមឃុំទាំង ៥ ក្នុងនោះប៉ះពាល់ដំណាំស្រូវចំនួន ៩៥០ ហិកតា និងខូចខាតចំនួន ៦០០ ហិកតា។ ក្រៅពីផលដំណាំស្រូវ ក៏មានការប៉ះពាល់និងខូចខាតដំណាំរួមផ្សំមួយផ្នែកទៀតផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល