សន្តិសុខសង្គម
ទំនាស់គ្រួសារ១៥ឆ្នាំ ក្មួយបង្កើតរៀបគម្រោងវាយសម្លាប់ពូខ្លួនឯង សមត្ថកិច្ចឃាត់ខ្លួនបាន៦នាក់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មមួយករណីដោយឃាត់ខ្លួនបានជនដៃដល់ម្នាក់ និងបក្ខ៥នាក់ក្រោយរៀបគម្រោងវាយសម្លាប់ជនរងគ្រោះដែលជាពូបង្កើតរបស់ខ្លួន។

ជនដៃដល់ក្នុងករណីនេះមានឈ្មោះ ចឹក រី ភេទប្រុស ចំណែកបក្ខពួក៥នាក់ទៀតមានឈ្មោះ ណុល ណាត ហៅញ៉េប ភេទប្រុស។ ឈ្មោះ ចឹក រ៉េត ភេទប្រុស។ ឈ្មោះ ហ៊ន ឡាយ ភេទប្រុស។ ឈ្មោះ អួន សាង ភេទប្រុស និង ឈ្មោះ អ៊ន់ ហេម ភេទស្រី (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ)។ អ្នកទាំង៦ មានទីលំនៅភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ រីឯជនរងគ្រោះមានឈ្មោះ ឡុច អ៊ាង ភេទប្រុស អាយុ៥០ឆ្នាំរស់នៅភូមិ-ឃុំ ជាមួយជនដៃដល់ និងបក្ខពួកដែលត្រូវជាក្មួយបង្កើត។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តាមចម្លើយសារភាពរបស់ជនដៃដល់បានឲ្យដឹងថា មូលហេតុដែលវាយសម្លាប់នេះ គឺដោយសារតែមានគំនុំទំនាស់ក្នុងគ្រួសារជាមួយគ្នាអស់រយៈពេល១៥ឆ្នាំកន្លងមកហើយដោយសារជនរងគ្រោះខឹងរូបខ្លួនថា បានយកប្រពន្ធរបស់ខ្លួន ហើយរាល់ពេលផឹកស៊ីស្រវឹងម្ដងៗ ជនរងគ្រោះតែងតែស្រែកជេរដៀមដាមខ្លួនរហូត ទើបខ្លួនរៀបគម្រោងតាមដានជនរងគ្រោះដើម្បីសម្លាប់តែម្ដង។

ជនដៃដល់បានបន្ថែមថា ខ្លួនបានតាមដានជនរងគ្រោះចាប់ពីម៉ោង១៨និង០០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ម៉ោង២៣និង០០នាទីដឹងថាឈ្មោះ ឡុច អ៊ាង (ជនរងគ្រោះ) កាន់សម្ភារៈឆ្លុះត្រីដើរទៅខាងត្បូងភូមិ ខ្លួនក៏ត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោងប្រហែល១រំលងអធ្រាតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏បានយកចបជីកដែលទុកនៅក្រោមផ្ទះប្រវែងប្រហែល១ម៉ែត្រដើររកឈ្មោះ ឡុច អ៊ាង ឃើញនៅកំពុងដើរឆ្លុះត្រីត្រង់ចំណុចជាប់ភ្លឺស្រែមានជញ្រ្ជាំងខាងត្បូងភូមិ រួចក៏វាយសម្លាប់តែម្ដង។ បន្ទាប់ពីវាយសម្លាប់ជនរងគ្រោះ ជនដៃដល់ក៏បានទៅហៅឈ្មោះ ណុល ណាត ចឹក រ៉េត ហ៊ន ឡាយ អួន សាង ឱ្យទៅជួយសែងសាកសពជនរងគ្រោះមកដាក់ក្នុងស្រែលើជញ្ជាំ្រងដែលមានទឹកដក់ជាប់នឹងភ្លឺស្រែចម្ងាយ ២០០ម៉ែត្រពីកន្លែងកើតហេតុ។

សូមបញ្ជាក់ថា ជនដៃដល់ និងបក្ខពួកត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


