កីឡា
Dave Leduc ប្រាប់ថា បើ ប៉ះ ធឿន ធារ៉ា ងាយស្រួលបំផុតសម្រាប់ខ្លួន
ជើងខ្លាំងកាណាដា-មីយ៉ាន់ម៉ា Dave Leduc ហាក់មើលឃើញកីឡាករគុនខ្មែរ ធឿន ធារ៉ា មិនមែនជាឧបសគ្គធំទេ ខណៈកីឡាករគុនខ្មែររូបនេះសង្ឃឹមរហូតដល់៧០% ប្រសិនបើអ្នកទាំងពីរជួបគ្នាថ្ងៃណាមួយ។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន BKFC បានចេញផ្សាយពីបញ្ហាប្រឈមស្ថិតនៅពីក្រោយនៃការផ្គូផ្គងជើងខ្លាំងមីយ៉ាន់ម៉ា Dave Leduc ជាមួយកំពូលអ្នកប្រដាល់ថៃ Buakaw Banchamek ដែលពិបាកនឹងកើតឡើង។
Dave Leduc បានសម្រេចចូលនិវត្តន៍ បន្ទាប់ពីប្រកួតជាមួយកីឡាករគុនខ្មែរ ព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា បើទោះបីជាកីឡាករមីយ៉ាន់ម៉ារូបនេះបានវាយឲ្យអាជ្ញាកណ្តាលរាប់កីឡាករគុនខ្មែរ៨ម្តង ប៉ុន្តែយោងតាមលក្ខន្តិកៈនៃការប្រកួត១ទឹកមាន៩នាទីគ្មានអ្នកសន្លប់គឺគ្មានអ្នកឈ្នះចាញ់។

ថ្វីបើរូបគេបានប្រកាសចូលនិវត្តន៍មែន ប៉ុន្តែមហាជននៅតែមានការផ្គូផ្គងចង់ឲ្យជួបកីឡាករនេះ កីឡាករនោះជាដើមរួមទាំងជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា ផង។ នៅក្រោមអត្ថបទនិយាយពីបញ្ហាប្រឈមដែលកីឡាករ Dave Leduc និង Buakaw មានអ្នកបញ្ចេញមតិម្នាក់ឈ្មោះ Akara Mov បានលើកឡើងថា លោកគួរតែសាកល្បងជាមួយកីឡាករកម្ពុជា ធឿន ធារ៉ា។
ឆ្លើយតបនឹងមតិខាងលើ Dave Leduc បាននិយាយយ៉ាងខ្លីថា ៖«Too easy for me ឬ ងាយស្រួលបំផុតសម្រាប់ខ្ញុំ»។ ខ្លឹមសារខ្លីនេះអាចយល់បានថា ធឿន ធារ៉ា មិនមែនជាដៃគូពិបាកសម្រាប់រូបគេឡើយ ប្រសិនបើថ្ងៃណាមួយបានជួបគ្នាមែន។

ចំពោះអ្នកគាំទ្រនៅកម្ពុជាក៏ហាក់ដូចជាចង់ឲ្យអ្នកលេងគុនខ្មែរ ធឿន ធារ៉ា ប៉ះ Leduc ដែរ បន្ទាប់ពីមួយរយៈពេលចុងក្រោយកីឡាករគុនខ្មែររូបនេះមានសន្ទុះកើនឡើងយ៉ាងខ្លាំង ជាពិសេសរូបគេបានផ្តួលដៃគូ៣នាក់ក្នុងមួយរាត្រីដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ដែលមានរង្វាន់រថយន្ត១គ្រឿង។

នៅពេលទៅទទួលស្វាគមន៍ អេ អាំម៉ារីន ត្រឡប់មកពីប្រទេសអូស្ត្រាលី ធឿន ធារ៉ា បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹង Dave Leduc ថា ៖«ប្រសិនបើប៉ះគ្នាមែន ខ្ញុំសង្ឃឹម៧០% ពីព្រោះខ្ញុំគិតថា សមត្ថភាពមិនលើសខ្វះគ្នាប៉ុន្មានទេ។ វ៉ៃជាមួយកីឡាករ Leduc ប្រសិនបើយឹតគឺពិបាកធ្វើគាត់។ គាត់ជាកីឡាករច្បាស់កណ្តាប់ដៃ តែគាត់មិនសូវពូកែទាត់ទេ»។
ក្រៅពីមានកណ្តាប់ដៃច្បាស់ល្អ កីឡាករ Dave Leduc មានប្រៀបគឺកម្ពស់ខ្ពស់ និងទម្ងន់ធ្ងន់ជាង ខណៈ ធឿន ធារ៉ា មានសមត្ថភាពវ៉ៃបានល្អទាំងព្រមគឺកណ្តាប់ដៃ ទាត់ កែង និងធាក់ ហើយកម្លាំងស៊ុហ្វក៏ពេញល្អ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


