ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន ប្តេជ្ញាស្តារទំនុកចិត្តសាធារណជនឡើងវិញ
អ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលទីក្រុងតូក្យូលោក Hayashi Yoshimasa បានប្តេជ្ញាថា នឹងធ្វើឲ្យសាធារណជន មានទំនុកចិត្តលើនយោបាយជប៉ុនសាជាថ្មី ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Kishida Fumio។
ក្នុងសន្និសីទសារព័ត៌មានលើកដំបូង ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក Hayashi ដែលជាអតីតរដ្ឋមន្ត្រីការបរទេសបាននិយាយថា លោក Kishida បានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) និងស្តារការជឿទុកចិត្តពីសាធារណៈជនក្នុងរឿងនយោបាយឡើងវិញ។
លោក Hayashi ក៏និយាយដែរថា ការងារតាក់តែងផែនការកំណែទម្រង់ថវិកានិងពន្ធ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ឥឡូវនេះបានឈានដល់ដំណាក់កាលចុងក្រោយហើយ។ រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាសំខាន់ៗដែលទាក់ទង នឹងការរស់នៅរបស់ប្រជាពលរដ្ឋជាបន្ទាន់។
កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូ លោក Kishida បានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីខុទ្ទកាល័យចំនួន៤រូប ជុំវិញរឿងអាស្រូវបក្សពួកនិយម។

ទឹកប្រាក់ជាង៥០០លានយ៉េន (៣.៤លានដុល្លារ) ត្រូវបានគេចោទប្រកាន់ថា បានធ្លាក់ចូលទៅក្នុងមូលនិធិសម្ងាត់នារយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២២។
តាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei, ព្រះរាជអាជ្ញាទីក្រុងតូក្យូ ក៏បានបើកការស៊ើបអង្កេតករណីអំពើពុករលួយផងដែរ។
រដ្ឋមន្ត្រីដែលត្រូវបញ្ចប់តំណែងទាំង៤មានដូចជាប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកំពូល លោក Hirokazu Matsuno, រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម Yasutoshi Nishimura, រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Junji Suzuki និងរដ្ឋមន្ត្រីកសិកម្ម Ichiro Miyashita៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ នាយករដ្ឋមន្ត្រី ជប៉ុន រុះរើសមាជិកគណៈរដ្ឋមន្ត្រីកាលជំនាន់លោក Abe ចំនួន ៤ រូប ក្រោយរឿងអាស្រូវពុករលួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


