ព័ត៌មានជាតិ
អ្នកវិភាគផ្ដាំទៅសហជីពមួយចំនួនឱ្យឈប់កាន់ក្បាលមេក្រូស្រែកតាមផ្លូវ ព្រោះមិនមែនជាដំណោះស្រាយឡើយ
ក្រុមអ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ការកាន់ក្បាលមេក្រូដើរតាមផ្លូវស្រែកពីចម្ងាយ និងការចេញរបាយការណ៍ទៅខាងក្រៅវាយប្រហារពីប្រទេសរបស់ខ្លួនមិនមែនជាដំណោះស្រាយល្អនោះទេ តែការខិតជិតរកគ្នារវាងសហជីព និងរាជរដ្ឋាភិបាលទៅវិញទេដែលជាការស្វែងរកដំណោះស្រាយល្អ ការពារផលប្រយោជន៍រួមរបស់ជាតិ។

ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការនាអាណត្តិ៧នេះបានជួបគ្នាជារឿយៗ ក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងដាក់បញ្ហានៅលើតុដើម្បីរកដំណោះស្រាយជុំគ្នា ជៀសជាងធ្វើសកម្មភាពនានាដែលបង្កអសន្តិសុខសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយក៏នៅមានដែរសហជីពមួយក្តាប់តូចនៅតែប្រកាន់គោលជំហរបែបនេះ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សហជីពមួយចំនួនតូចគួរឈប់កាន់ក្បាលមេក្រូស្រែកតាមផ្លូវ ព្រោះវាមិនមែនជាដំណោះស្រាយល្អឡើយ។ យន្តការចូលជជែកទល់មុខគ្នា ដាក់បញ្ហានៅលើតុមូល ធ្វើយ៉ាងណាការពារផលប្រយោជន៍ជាតិទាំងមូលទៅវិញទេ ដែលជាតម្រូវការពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតនៅក្នុងស្រុក។
លោកពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាសហជីពទាំងអស់នៅក្នុងស្រុកបាននឹងកំពុងអនុវត្តតួនាទី និងមានគោលបំណងតែមួយគត់នោះគឺការការពារសិទ្ធិរបស់បងប្អូនកម្មករនិតោជិត និងរក្សាស្ថេរភាពការងារនៅកម្ពុជា។ ដូច្នេះហើយភាពស្និទ្ធស្នាល និងការចេះជជែកគ្នារកតំណោះស្រាយ រួមទាំងការពារផលប្រយោជន៍រួមជារឿងមួយសំខាន់ណាស់នាពេលបច្ចុប្បន្ន។
សម្រាប់លោកបណ្ឌិតរូបនេះបានលើកឡើងទៀតថា «ខ្ញុំគិតថាជាការល្អណាស់សម្រាប់សហជីព និងបរិយាកាសនយោបាយសង្គម និងជាពិសេសនោះគឺការផ្តល់ផលចំណេញដល់បងប្អូនកម្មករនិយោជិតនៅក្នុងស្រុកតែម្តង នោះគឺស្រួលធ្វើការ មិនមានការផ្ទុះសារ៉ាយបញ្ហាផ្សេងៗជាក់ស្តែងលើទស្សនសហជីពហ្នឹង ! ។ ជារួមខ្ញុំវាយតម្លៃថាល្អ បើភាគីទាំងពីរនេះចេះអង្គុយជជែកគ្នាដោយសន្តិវិធី»។
លោកបណ្ឌិតបានបន្ថែមថា «បញ្ហាវាកើតឡើងរវាងមនុស្ស និងមនុស្ស បើទោះបីបញ្ហានោះធំប៉ុណ្ណា តានតឹងយ៉ាងណាក៏ដោយ ឱ្យតែយើងចេះអង្គុយតទល់គ្នា ដោះស្រាយបានបន្តិចៗទៅ គង់តែបង្កើតបានបរិយាកាសល្អនោះទេ ។ ពិតណាស់វានៅតែមានគំនិតខ្វែងគ្នា និងការមិនយល់ស្របគ្នាកន្លែងខ្លះនៅតែបន្តកើតមាន ក៏ប៉ុន្តែវាគង់តែកាត់បន្ថយ ប្រសិនបើយើងអង្គុយតទល់គ្នា ជជែកគ្នាផ្ទាល់»។
សម្រាប់លោកបណ្ឌិតបានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពកម្ពុជាបច្ចុប្បន្ននេះ កម្ពុជាត្រូវការជាចាំបាច់ណាស់នូវយន្តការបែបនេះ ពីព្រោះកាលណាភាគីទាំងពីរមានគំនិតស្របគ្នានោះវាធ្វើឱ្យបរិយាកាសវិនិយោគនៅក្នុងស្រុកល្អ ជាពីសេសនៅក្នុងអំឡុងពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែជួបបញ្ហាមកពីសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាធំមួយចំនួនទៀត។ ដូច្នេះភាគីសហជីព និងរដ្ឋាភិបាលត្រូវតែគិតគូរពីការរក្សាស្ថេរភាពអ្នកវិនិយោគិនក្នុងស្រុក និងសុខដុមរមនាការងារនៅកម្ពុជា។
លោកបណ្ឌិតបន្ថែមថា ភាគីទាំងពីរនេះគួរតែមានយន្តការបែបនេះតាំងពីដំបូងមក ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយរឿងហួសឱ្យវាហួសទៅចុះ យ៉ាងណាបច្ចុប្បន្ននេះភាគីទាំងពីរត្រូវចេះជួបជជែកគ្នាម្ដងម្កាល ដាក់បញ្ហានៅនៅលើតុ ។ ការដែលស្រែកដាក់ក្បាលមេក្រូ និង ការចេញរបាយការណ៍វាយប្រហារគ្នាពីចម្ងាយនោះមិនមែនជាដំណោះស្រាយល្អនោះទេ៕


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1