កីឡា
NOCC បើកកិច្ចប្រជុំសំខាន់ជាមួយសហព័ន្ធកីឡាជាតិផ្តោតលើ«អភិក្រមអន្តរកម្មកីឡា»
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំដ៏សំខាន់ជាមួយគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ដើម្បីបង្ហាញលំអិតអំពី«អភិក្រមអន្តរកម្មសសរស្តម្ភកីឡាទាំង៣»ក្នុងគោលបំណងជំរុញ និងអភិវឌ្ឍវិស័យកីឡាឈានឆ្ពោះទៅកម្រិតស្តង់ដាការងាររបស់សហព័ន្ធកីឡាជាតិនីមួយៗ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា សសរស្តម្ភដែលរួមដៃគ្នាជំរុញ និងកែទម្រង់ដើម្បីកម្រិតស្តង់ដាគឺ ១. ក្រសួងអប់រំ យុវជន និងកីឡា, ២. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង៣. សហព័ន្ធកីឡាជាតិ។ ចលនាកីឡាជាតិ និងអន្តរជាតិក្នុងដែនសមត្ថកិច្ចរបស់ប្រទេសនីមួយៗឈរលើអន្តរកម្មប្រទាក់ប្រឡាគ្នា សហការគ្នា និងបម្រើចក្ខុវិស័យ និងគោលដៅតែមួយ គឺការអភិវឌ្ឍ និងស្វែងរកឧត្តមភាពកីឡាកម្រិតជាតិ-អន្តរជាតិ។
លោក វ៉ាត់ ចំរើន បានពន្យល់អំពីអភិក្រមអន្តរកម្មកីឡាដើម្បីឈានឆ្ពោះទៅរកកម្រិតស្តង់ដាការងារខ្ពស់ដែលមានដូចខាងក្រោម៖
- ការលើកកម្ពស់អភិបាលកិច្ចល្អ: ក្រសួង និងចលនាអូឡាំពិកជាតិ ព្រមទាំងអង្គការកីឡាជាតិ។ អភិបាលកិច្ចល្អជាគោលដៅសំខាន់ជាងគេ។
- យន្តការអនុវត្តការងារកីឡាជំនាញកកម្រិតខ្ពស់របស់សសរស្តម្ភកីឡាទាំង៣គឺ ការគោរពច្បាប់អំពីការអប់រំកាយ និងកីឡារបស់រាជរដ្ឋាភិបាល (ច្បាប់គ្រោងចេញឆាប់) បទដ្ឋានគតិយុត្តកីឡា ប្រកាស សេចក្តីណែនាំ ឬសេចក្តីសម្រេចផ្សេងៗរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពធម្មនុញ្ញអូឡាំពិក បទប្បញ្ញត្តិកីឡាអន្តរជាតិ បទបញ្ជាការប្រកួតកីឡាអន្តរជាតិនានា ដើម្បីកម្រិតព្រំដែននៃការទទួលខុសត្រូវរួម និងការទទួលខុសត្រូវដោយឡែក ឈានទៅរកសុខុដុមនីកម្មការងារកីឡាជាតិ។
- ជៀសវាងដាច់ខាតនូវទំនាស់ផលប្រយោជន៍ និងជម្លោះការងារក្នុងប្រព័ន្ធគ្រប់គ្រងដឹកនាំកីឡា។
- ជៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុដូប៉ា (សារធាតុហាមឃាត់) និងប្រព្រឹត្តអំពើពុករលួយក្នុងវិស័យកីឡា (ការទស្សទាយលទ្ធផលទុកជាមុន ការធ្វើចាញ់ដោយហេតុផលផ្សេងៗ ការស៊ីសំណូកសូកប៉ាន់ដើម្បីទទួលបានលទ្ធផលល្អ ឬឈ្នះជាដើម)។
- ដំណោះស្រាយ និងមធ្យោបាយប្រកបដោយប្រសិទ្ធភាពបំផុតក្នុងយន្តការដឹកនាំគ្រប់គ្រងកីឡាគឺ«ការពិគ្រោះយោបល់ ពិភាក្សាគ្នាក្នុងតួអង្គសសរស្តម្ភយុទ្ធសាស្ត្រកីឡាទាំង៣»។

ក្រៅពីគោលដៅសំខាន់ដើម្បីស្តង់ដាការងារ ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងយកលទ្ធផលនៃការអនុវត្ត«អភិស្រមអន្តរកម្មកីឡាដើម្បីឈានឆ្ពោះទៅរកកម្រិតស្តង់ដាខ្ពស់»របស់សហព័ន្ធកីឡាជាតិនីមួយៗដើម្បីផ្តល់ការឧបត្ថម្ភថវិកា និងរង្វាន់លើកទឹកចិត្តផ្សេងៗ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ៖«យើងនឹងយកលទ្ធផលពីការអនុវត្តការងារដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដោយផ្អែកលើស្តង់ដាការងារ ដូច្នេះសហព័ន្ធកីឡាជាតិខ្លះអាចទទួលបាន១០០លានរៀល ឬ៨០លានរៀល ឬក៏៦០លានរៀលក្នុងមួយឆ្នាំ។ អីចឹង សហព័ន្ធអាចនឹងទទួលប្រាក់ឧបត្ថម្ភគាំទ្រពីក្រសួងមិនដូចគ្នាទេ ដោយសារតែអនុវត្តការងារទទួលបានលទ្ធផលមិនដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ រង្វាន់លើកទឹកចិត្តផ្សេងៗក៏មានការប្រែប្រួលខុសគ្នាដែរ»។

កិច្ចប្រជុំដ៏សំខាន់ដែលមានលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអធិបតីនេះធ្វើឡើងជាលើកទី១ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣បានបញ្ចប់ទៅកាលពីប៉ុន្មានខែមុន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


