កីឡា
រឿងក្តីសូកប៉ាន់ក្នុងកីឡាអូឡាំពិកតូក្យូ២០២០កំពុងដំណើរការកាត់ក្តី
សំណុំរឿងសូកប៉ាន់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ កំពុងដំណើរការកាត់ក្តី ខណៈអតីតនាយកប្រតិបត្តិគណៈកម្មាធិការរៀបចំកីឡាអូឡាំពិក ទីក្រុងតូក្យូ បានឆ្លើយថា លោកមិនមានកំហុសក្នុងការទទួលសំណូកសរុបប្រហែល១៩៨លានយ៉េន (១.២៨ លានអឺរ៉ូ) នោះទេ។
នៅពេលចាប់ផ្តើមការកាត់ក្តីរបស់លោកនៅតុលាការក្រុងតូក្យូ លោក Haruyuki Takahashi វ័យ៧៩ឆ្នាំ សមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរៀបចំ ហ្គេមអូឡាំពិករដូវក្តៅ ឆ្នាំ២០២១ បាននិយាយថា លោកមិនមានកំហុសចំពោះរាល់ការចោទប្រកាន់នោះទេ។

លោក Takahashi ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីប្រភពយ៉ាងហោចណាស់ចំនួន ៥ រួមទាំងអ្នកលក់រាយសំលៀកបំពាក់ជប៉ុនដ៏ល្បីល្បាញ Aoki និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Kadokawa ចន្លោះឆ្នាំ២០១៧ និង២០២២ ដើម្បីជួយធានាដល់ការឧបត្ថម្ភអូឡាំពិក។
លោកបាននិយាយថា ៖«ខ្ញុំគ្មានទោសកំហុសដូចការចោទប្រកាន់ទាំងអស់នោះទេ។ វាជាអាជីវកម្មយ៉ាងតឹងរ៉ឹង និងមិនអាចស៊ីសំណូកបានទេ»។
លោក Takahashi ជាឥស្សរជនដ៏ល្បីម្នាក់នៅក្នុងពិភពកីឡាជប៉ុន និងជាឥស្សរជនសំខាន់ម្នាក់នៅក្នុងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Tokyo 2020 ដែលឥឡូវត្រូវបានរំសាយ។ លោកជាអតីតប្រធានទីភ្នាក់ងារផ្សាយពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន Dentsu ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះផងដែរ។

អតីតនាយកប្រតិបត្តិរូបនេះត្រូវបានចាប់ខ្លួនក្នុងរដូវក្តៅឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទទទួលសំណូកពីក្រុមហ៊ុនវាយនភណ្ឌជប៉ុនខាងលើ។ យោងតាមការចោទប្រកាន់ ប្រាក់សំណូក ក្រោយមកត្រូវបានបន្ថែមដោយការបង់ប្រាក់បន្ថែមពីក្រុមហ៊ុនធំៗផ្សេងទៀត។ រហូតមកដល់ពេលនេះ មនុស្ស ១១ នាក់ត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការសូកប៉ាន់ទាំងនោះ។
ការកាត់ក្តីរបស់ Takahashi បានចាប់ផ្តើម បន្ទាប់ពីតុលាការក្រុងតូក្យូ ក្នុងសប្តាហ៍នេះបានរកឃើញថា អតីតនាយកប្រតិបត្តិ និងជាប្រធានប្រតិបត្តិមានកំហុសពីបទក្លែងបន្លំការដេញថ្លៃសម្រាប់ព្រឹត្តិការណ៍នេះ ដែលជាផ្នែកមួយនៃគម្រោងក្នុងការសូកប៉ាន់ និងភាពមិនប្រក្រតីដែលលោកជាអ្នកនៅកណ្តាល។
យោងតាមសាលក្រម លោក Yasuo Mori ដែលត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន បានបន្លំការដេញថ្លៃសម្រាប់ការរៀបចំការកាត់ក្តី និងការប្រកួតកីឡាអូឡាំពិកដោយខ្លួនឯង ក្នុងតម្លៃ ៤៣.៧ពាន់លានយ៉េន (ប្រហែល ២៨០លានអឺរ៉ូ) ដែលរួមបញ្ចូលទាំងការសូកប៉ាន់ចៅក្រមផង។

សំណុំរឿងក្លែងបន្លំការដេញថ្លៃ រួមជាមួយនឹងការកាត់ទោសអតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២១ ពីបទស៊ីសំណូក បានធ្វើឱ្ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកីឡាអូឡាំពិក និងមានផលប៉ះពាល់ដល់ព្រឹត្តិការណ៍ផ្សេងទៀតដូចជាកីឡាអូឡាំពិករដូវរងាឆ្នាំ២០៣០ នៅទីក្រុង Sapporo ជាដើម៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


