ជីវិតកម្សាន្ដ
កញ្ញា ស៊ីន យូប៊ីន នាំយកអត្តសញ្ញាណនៃយ័ន្តខ្មែរ លើឆាកកម្មវិធី The Cambodia Night នៅចិន
តារាសម្តែងលំដាប់ជួរមុខកម្ពុជា កញ្ញា ស៊ីន យូប៊ីន តែងតែនាំយកអ្វីដែលជាអត្តសញ្ញាណជាតិ បង្ហាញទៅកាន់ពិភពលោក តាមរយៈការស្លៀកពាក់ចូលរួមកម្មវិធីអន្តរជាតិនានា ហើយមុននេះ សិល្បការិនីឆ្នើមរូបនេះ ក៏បានបង្ហាញរូបភាពខ្លះៗរបស់កញ្ញា នៅក្នុងឈុតរ៉ូបពណ៌សដែលរចនាអក្សរ និងយ័ន្តខ្មែរ នៅលើ.ករ៉ូប និងដៃផងដែរ។

តាមរយៈសំណេរខ្លី របស់កញ្ញា សុីន យូប៊ីន បានរៀបរាប់ពីអត្តន័យន័យអក្សរទាំង ៥ ដែលរចនាជុំករ៉ូបរបស់កញ្ញាផងដែរ ដែលជាន័យចេញពី យ័ន្តធាតុទាំង៥ ដោយអក្សរ “ន” តំណាងឱ្យ ទឹក, “ម” តំណាងឱ្យ ដី, “ព” តំណាងឱ្យ ភ្លើង, “ទ” តំណាងឱ្យ ខ្យល់ និង “យ” តំណាងឱ្យ អាកាស ។ កញ្ញា ស៊ីន យូប៊ីន បញ្ជាក់ដែរថា រ៉ូបដែលរចនាយ៉ាងស្រស់ស្អាតនេះ កញ្ញាបានស្លៀកចូលរួមក្នុងកម្មវិធី The Cambodia Night នៅ Xiamen ប្រទេសចិន ។


គិតត្រឹមតែឆ្នាំ២០២៣ កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យសាធារណជន មានការភ្ញាក់ផ្អើលជាប់ជានិច្ច នូវការបង្ហាញខ្លួនរបស់ កញ្ញា រាល់កម្មវិធីលើឆាកអន្តរជាតិម្តងៗ ព្រោះសិល្បការិនីរូបនេះ តែងមានឆន្ទៈនាំយកអត្តសញ្ញាណជាតិ ផ្សព្វផ្សាយគ្រប់ ទីកន្លែងដែលសិល្បការិនីរូបនេះបានទៅដល់។
គួររំលឹកថា តាមរយៈការស្លៀកពាក់ចូលរួមកម្មវិធីអន្តរជាតិនានា កញ្ញា សុីន យូប៊ីន បានរចនាម៉ូដរំលេចអក្សរ រូបភាព ឬក្បាច់រចនាជាដើម។ ជាក់ស្តែង កាលពីប៉ុន្មានខែមុន កញ្ញា ស៊ីន យូប៊ីន បានយកទង់ជាតិខ្មែរច្នៃដាក់លើសម្លៀកបំពាក់ រំលេចដោយនាគរាជ ចូលរួមក្នុងឱកាសមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង និងបានស្លៀកឈុត ដែលប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍ ទម្ងន់ជិត ១០គីឡូក្រាម លំអរដោយគ្រឿងអលង្ការដែលច្នៃតាមព្យញ្ជនៈ និងលេខខ្មែរ ចូលរួមកម្មវិធីធំមួយផ្សេងទៀត នៅប្រទេសថៃផងដែរ។ ទាំងនេះ គឺជាការតាំងចិត្តរបស់កញ្ញា ក្នុងការយកអ្វីៗជារបស់ខ្មែរទៅបង្ហាញបរទេស៕



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស