ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន ជប៉ុន វិនិយោគជាង ៤ ពាន់លានដុល្លារទៀតដើម្បីផលិតរថយន្តអគ្គិសនីនៅ ថៃ
ក្រុមហ៊ុនផលិតរថយន្តជប៉ុនចំនួន ៤ បានបន្ថែមការវិនិយោគចំនួនជាង ៤.៣៣ ពាន់លានដុល្លារទៀតក្នុងរយៈពេល ៥ ឆ្នាំដើម្បីគាំទ្រប្រទេសថៃឲ្យផ្លាស់ប្តូរទៅកាន់ពិភពរថយន្តអគ្គិសនី ។

ក្រុមហ៊ុនជប៉ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Toyota និង Honda បានវិនិយោគក្នុងម្នាក់ជាង ១.៤៤ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Isuzu វិនិយោគជាង ៨៦៦ លានដុល្លារ និងក្រុមហ៊ុន Mitsubishi វិនិយោគចំនួន ៥៧៧ លានដុល្លារ ។
តាមរយៈការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យថៃបានឲ្យដឹងថា ការវិនិយោគនេះនឹងគាំទ្រដល់ការផ្លាស់ប្តូររបស់ថៃ ទៅកាន់ពិភពរថយន្តអគ្គិសនី ដែលរួមបញ្ចូលទាំងការផលិតបន្ថែមនូវប្រភេទរថយន្ត Pickup អគ្គិសនីផងដែរ ។

ថៃមានគោលបំណងផលិតរថយន្តប្រភេទនេះឲ្យបាន ១ ភាគ ៣ នៃរថយន្តប្រចាំឆ្នាំរបស់ខ្លួនចំនួន ២.៥ លានគ្រឿង ដើម្បីប្រែក្លាយប្រទេសនេះទៅជាប្រទេសផលិតរថយន្តអគ្គិសនីត្រឹមក្នុងឆ្នាំ ២០៣០ ក៏ដូចជាដើម្បីជំរុញមានការបង្កើតរោងចក្រផលិតផងដែរ ។
ចំពោះការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនដែលចេញដោយរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនរួចហើយ រួមទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន Great Wall Motor ដែលបានប្តេជ្ញាចិត្តក្នុងការវិនិយោគចំនួន ១.៤៤ ពាន់លានដុល្លារក្នុងរោងចក្រផលិតនៅប្រទេសថៃ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន