ជីវិតកម្សាន្ដ
បែកធ្លាយ ! តាមពិតតួស្រីនៅក្នុងបទ CALL ME PAPA ជាតារាខ្លាំង នៅឥណ្ឌូណេស៊ី
MV ខ្នាតអន្តរជាតិ «CALL ME PAPA» ដែលកំពុងតែបន្តផ្ទុះលើបណ្ដាញសង្គមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនមានចម្ងល់ពាក់ព័ន្ធនឹងតួសម្ដែងនៅក្នុងMV លំដាប់ហូលីវូតមួយបទនេះ សុទ្ធតែជាតួជនជាតិបរទេសស្អាតៗ ជាពិសេសតួឯកស្រីតែម្ដង។ តាមប្រភពច្បាស់ការមួយ បង្ហើបឲ្យដឹងថា តួឯកស្រីគឺជាតារាល្បីលំដាប់ជួរមុខមួយដែលជិះយន្តហោះមកពីប្រទេសឥណ្ឌូណេស៊ី។

តារាលំដាប់ជួរមុខរូបនេះមានឈ្មោះថា Anggun ជនជាតិ Indonesia ជាតារាស្រីម្នាក់ មានប្រជាប្រិយភាពជាខ្លាំងនៅឥណ្ឌូណេស៊ី។ ដោយសារតែ Anggun មានទំនាក់ទំនងល្អជាមួយ Galaxy ទើបនាងត្រូវបានផលិតកម្មធំជាងគេមួយនេះ អញ្ជើញមកសំដែងក្នុង MV មួយបទនេះ។

ប្រភពខាងលើ បានទម្លាយឲ្យដឹងថា បន្ទាប់ពីថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra សម្រេចជ្រើសរើសយកភ្លាម Anggun បានធ្វើដំណើរមកប្រទេសកម្ពុជា ហើយបានស្នាក់នៅជាច្រើនថ្ងៃដើម្បីធ្វើការងារមួយនេះ។

មែនទែនទៅ MV «CALL ME PAPA» មិនមែនមានតែស្រីស្អាត Anggun ម្នាក់ទេ ដែលចូលរួមសម្ដែង គឺមានច្រើនតួល្បីៗ ក្រោមដឹកនាំផលិតដោយឧកញ៉ា ខេមរៈ សិរីមន្ដ ដោយផ្ទាល់នេះ បានជ្រើសរើសតារាជនជាតិបរទេស ប្រុសស្រី មកពីប៉ែកអាស៊ី នឹងអឺរ៉ុបជាច្រើនរូបទៀត ហើយពួកគេសុទ្ធតែជាតារាម៉ូដែលមានប្រជាប្រិយភាព។

ការផលិតត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់បំផុតដោយទាំងយន្តហោះ, រថយន្ដទំនើបជាច្រើនគ្រឿង និងសត្វខ្លាជាដើម ត្រូវបានយកមកដាក់បញ្ចូលសម្ដែងបទចម្រៀងមួយបទនេះ ខណៈដែលសម្ភារៈបច្ចេកទេស នៃការថត សុទ្ធតែប្រើកាមេរ៉ាទំនើបៗ ចុងក្រោយបង្អស់។

បច្ចុប្បន្ន «CALL ME PAPA» ត្រូវបានមហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងឮតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់ នៅពីក្រោយ ចំណែកលើឆាកអន្តរជាតិល្បីរហូតដល់ទៅជាង២៥ប្រទេស។

គ្រាន់តែប៉ុន្មានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គម ពិសេសនៅលើ TikTok តែម្តង ដោយនៅក្នុងនោះ មានអ្នកលេងតាម រហូតដល់1.4 លានដង (1.4M) ជុំវិញពិភពលោក. និងមាន អ្នកទស្សនា 1.200 លាន View Videos គិតត្រឹមថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ ដែលចំនួននេះ មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៏ខ្លីនេះ។

អ្នកដែលបានស្ដាប់ម្ដងចង់ស្ដាប់ម្ដងទៀត មិនចេះជិនណាយ។ ចំណែក កម្រិត នៃវីដេអូ MV មួយបទនេះ មហាជនបានវាយតម្លៃថា បទចម្រៀងរបស់កម្ពុជាមួយបទនេះ មិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ។
សូមទស្សនាបទ«CALL ME PAPA» ម្ដងទៀតទាំងអស់គ្នា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ