កីឡា
Pochettino រំពឹងលើ Palmer អាចនឹងឈានដល់កម្រិតកំពូលដូច Di Maria
លោក Mauricio Pochettino គ្រូបង្វឹកក្លិបបាល់ទាត់តោខៀវ Chelsea មានជំនឿចិត្តលើខ្សែបម្រើ Cole Palmer នឹងមានសមត្ថភាពប្រកបដោយសក្តានុពលឈានដល់កម្រិតកំពូលមួយដូចកីឡាករ Angel Di Maria នៅពេលខាងមុខ។

ខ្សែបម្រើស្លាបវ័យក្មេង Cole Palmer បានផ្លាស់ទៅ Chelsea កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន៤០លានផោន និងបានជាប់ឈ្មោះក្នុងជម្រើស១១នាក់ដំបូងរបស់លោក Pochettino។ រូបគេជាបេក្ខភាពម្នាក់ទទួលបន្ទុកទាត់បាល់ពិន័យ១១ម៉ែត្រ។ រូបគេជាអ្នកបញ្ចូនបាល់ឲ្យកីឡាករ Curtis Jones ស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA U-21 Euros ដែលបានជួយក្រុមយុវជនជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ឆ្នាំ២០២៣។ កីឡាករវ័យ២១ឆ្នាំក៏បានបង្ហាញខ្លួនលើកដំបូងជាមួយក្រុមឈុតធំរបស់អង់គ្លេសដឹកនាំដោយលោក Gareth Southgate បន្ទាប់ពីការបង្ហាញទម្រង់ដ៏ល្អក្នុងរដូវកាលនេះ។
លោក Pochettino បាននិយាយថា ៖«សមត្ថភាពលើទីលាន គាត់មានជំនាញប្រើជើងឆ្វេង និងមានបច្ចេកទេសស្រដៀងកីឡាករ Angel Di Maria ទាំងគុណភាព និងបច្ចេកទេសមួយចំនួនទៀត»។ Di Maria ជាសមាជិកដែលបានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯកពិភពលោក ឆ្នាំ២០២២។
លោក Pochettino បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Chelsea ហើយលោកក៏ធ្លាប់ដឹកនាំក្លិប PSG នៅប្រទេសបារាំងជាកន្លែងដែលលោកធ្លាប់ការងារជាមួយកីឡាករ Di Maria។ ហេតុនេះហើយបានជាគ្រូបង្វឹកស្គាល់ពីសមត្ថភាពរបស់ខ្សែបម្រើឆ្នើមរបស់អាហ្សង់ទីនច្បាស់។

លោក Pochettino បានបន្ថែមថា ៖«Palmer មានសក្ដានុពលអាចឈានដល់កម្រិតខ្ពស់មួយ។ ឥឡូវនេះ គាត់ហាក់នៅមានកម្រិត។ គាត់អាចក្លាយជាអ្នកនាំលេងមួយរូប។ គាត់មានប្រសិទ្ធភាពក្នុងការបញ្ចប់ទី បញ្ចូនបាល់ល្បឿន។ នេះហើយជាភាពស្រដៀងគ្នានឹង Di Maria»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Eurosport
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


