ព័ត៌មានអន្ដរជាតិ
សារឆ្នាំថ្មី ២០២៤ មេដឹកនាំ ចិន ផ្តោតលើគោលដៅ ៣ ចំណុចធំ
លោកប្រធានាធិបតីចិន Xi Jinping ក្នុងឱកាសអបអរឆ្នាំថ្មី២០២៤ បានថ្លែងសារស្វាគមន៍ឆ្នាំថ្មី និងផ្តល់ន័យខ្លឹមសារផ្តោតលើ ៣ ចំណុចសំខាន់ៗរួមមាន៖ ទំនុកចិត្ត, ជីវភាពប្រជាជន និងទស្សនពិភពលោក។

ការថ្លែងសារនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ទៅលើការធ្វើទំនើបកម្មសម្រាប់ប្រជាជាតិចិន និងផ្តល់នូវជីវភាពកាន់តែប្រសើរឡើងដល់ប្រជាជនចិន ក៏ដូចជាឆ្ពោះទៅបង្កើតឲ្យពិភពលោកជាកន្លែងដ៏ល្អប្រសើរឡើងសម្រាប់ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានដដែល គោលដៅទាំងបីធំៗនោះ គឺ៖
១-បន្តនូវទំនុកចិត្ត៖ ខ្លឹមសារលោក Xi បង្ហាញអំពីជំហានដ៏រឹងមាំ និងស្វាហាប់របស់ចិន ទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាព។
២-ជីវភាពប្រសើរ៖ “ប្រជាជន” គឺតែងជាអាទិភាពមុនគេ នៅក្នុងអត្ថន័យខ្លឹមសាររបស់លោក Xi។ បញ្ហាទាក់ទងនឹងជីវភាពប្រជាជន ពិសេសពាក់ព័ន្ធនឹងកុមារ យុវជន និងមនុស្សចាស់ គឺជា “ទិសដៅចម្បងរបស់រដ្ឋាភិបាល”។
៣-ទស្សនៈទៅកាន់ពិភពលោក៖ ទន្ទឹមនឹងផ្តោតការយកចិត្តទុកដាក់ក្នុងប្រទេស លោក Xi ក៏ផ្តោតទៅលើនយោបាយការបរទេស និងកិច្ចការជាសកលផងដែរ។ លោកបានថ្លែងក្នុងសារឆ្នាំថ្មីថា ស្របពេលដែលបន្តការអភវិឌ្ឍរបស់ខ្លួន ប្រទេសចិន ក៏ប្រកាន់ខ្ជាប់ និងបំពេញទំនួលខុសត្រូវទៅកាន់ពិភពលោកក្នុងនាមជាប្រទេសមហាអំណាច៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ China Daily
ចុចអាន៖ ហេតុអ្វីលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ វៀតណាម ក្នុងពេលនេះ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


