ព័ត៌មានអន្ដរជាតិ
ចិន-កូរ៉េខាងជើង ប្រកាសរួមថា ២០២៤ ជាឆ្នាំមិត្តភាពកាន់តែរឹងមាំ
លោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong un បានប្រកាសរួមគ្នាថា ឆ្នាំ២០២៤ ជាឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញដើមឆ្នាំថ្មី ក្នុងឱកាសដែលប្រទេសទាំងពីរអបអរខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូត។

តាមប្រភពសារព័ត៌មានចិន China Daily ក្នុងឱកាសដែលប្រទេសទាំងពីរអបអរសាទរស្វាគមន៍ឆ្នាំថ្មី លោក Xi បានផ្ញើសារជូនលោក Kim ដែលមានខ្លឹមសារថា ប្រទេសចិន និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) គឺជាអ្នកជិតខាងគ្នា ភ្ជាប់គ្នាដោយភ្នំ និងទន្លេ ហើយទំនាក់ទំនងនៃប្រទេសទាំងពីរកើតឡើងដោយមេដឹកនាំប្រទេសតាំងពីជំនាន់មុនៗ ក៏ដូចជាថ្នាក់ដឹកនាំនៃបក្សទាំងពីរ។ ជាពិសេសទៅលើការងារយុទ្ធសាស្រ្តបដិវត្តថ្មី និងការបន្តកិច្ចការនយោបាយសង្គមនិយម។
ប្រភពព័ត៌មានដដែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Xi បានឲ្យដឹងថា ប្រទេសទាំងពីរបានរក្សានូវទំនាក់ទំនងយុទ្ធសាស្រ្តយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ក៏ដូចជាកិច្ចការសហការក្នុងទំនាក់ទំនងអន្តរជាតិ និងការជំរុញបន្ថែមនូវការអភិវឌ្ឍចំណងទ្វេភាគីជាបន្តទៀត ពិសេសភាគីរដ្ឋទាំងពីរដែលបានរក្សានូវផលប្រយោជន៍រួមជាស្ថិរភាព និងសន្តិភាពក្នុងតំបន់។
ដោយឡែក លោក Kim ថ្នាក់ដឹកនាំកូរ៉េខាងជើង ក៏បានបន្ថែមទៅលើសារនៃទំនាក់ទំនងការទូតនេះផងដែរថា ទំនាក់ទំនងចិន-កូរ៉េខាងជើង មិនអាចបំបែកបាននេះគឺបានបង្កើត និងពង្រឹងយុទ្ធសាស្រ្តសម្រាប់នយោបាយសង្គមនិយម ហើយក៏នឹងត្រូវបង្ហាញយ៉ាងពេញលេញនៅក្នុងឆ្នាំថ្មីនេះផងដែរ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ China Daily
ចុចអាន៖ វៀតណាម-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ៣៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


