ជីវិតកម្សាន្ដ
អាន គុណកូឡា រកបានទ្រនំផលិតកម្មថ្មី ក្រោយស្ងប់ស្ងាត់សិល្បៈមួយរយៈ
ទីបំផុត តារាចម្រៀងម្ចាស់បទ “សង្សារ ១ ថ្ងៃ សង្សារ ១ ជីវិត” លោក អាន គុណកូឡា បានរកឃើញទ្រនំផលិតកម្មថ្មី ដើម្បីឈរឈ្មោះវិញហើយ បន្ទាប់ពីអវត្តមានក្លាយជាអ្នកចម្រៀងឯករាជ្យក្រៅផលិតកម្មមួយរយៈពេលកន្លងមកនោះ។

ប្រាកដណាស់ តារាចម្រៀងលោក អាន គុណកូឡា មួយរយៈចុងក្រោយនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ថា សម្រាប់អាជីពសិល្បៈហាក់មិនមានសន្ទុះដូចមុនៗ ឡើយ ពោល ចាប់តាំងពីលោកបាត់មុខមួយរយៈមក។ ចំពោះការបាត់មុខរបស់លោក អាន គុណកូឡា ពីវិថីសិល្បៈចម្រៀងច្រើនឆ្នាំមកនោះ បានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់គ្រប់គ្នា ដោយយល់ថា លោកបោះបង់ការងារសិល្បៈចោលទាំងស្រុង ខណៈកន្លងមកហាក់មិនដែលឃើញលេចមុខលើឆាកប្រគំតន្ត្រីតាមកម្មវិធីនានាទេ។

យ៉ាងណាមិញ ក្រោយមកក៏ស្រាប់តែលេចឮដំណឹងថា លោកបានសម្រេចវិលចូលវិថីសិល្បៈជាថ្មីឡើងវិញជាមួយឱកាសចូលច្រៀងនៅផលិតកម្មថ្មីសាន់ដេ ជាផ្លូវការផងដែរ។ លោក អាន គុណកូឡា បានបញ្ជាក់ថា «ខ្ញុំបាទ អាន គុណកូឡា សូមថ្លែងអំណរគុណដល់អគ្គនាយកក្រុមហ៊ុនផលិតកម្មសាន់ដេ ដែលបានផ្តល់កិត្តិយស និងវត្តមាន ខ្ញុំបាទ បានចូលក្នុងមហាគ្រួសារសាន់ដេ»។

លោកបាននិយាយបន្តថា «ខ្ញុំបាទ អាន គុណកូឡា សូមគោរពជូនពរលោកអគ្គនាយក និងក្រុមការងាររបស់ផលិតកម្មសាន់ដេ គ្រប់ជាន់ថ្នាក់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»។ ចំណែកនៅលើផេកផ្លូវការរបស់ផលិតកម្មសាន់ដេ ក៏បានប្រកាសពីដំណឹង នៃការស្វាគមន៍តារាចម្រៀងលោក អាន គុណកូឡា ផងដែរ។

ផលិតកម្មសាន់ដេ បានលើកឡើងថា «Wow ត្រឡប់មកវិញជាមួយម្ចាស់បទ”សង្សារ ១ ថ្ងៃ សង្សារ ១ ជីវិត” សូមស្វាគមន៍ លោក អាន គុណកូឡា ចូលមកគ្រួសារសាន់ដេ ជាផ្លូវការ តស់ អ្នកណាហ្វេនៗ idol ខ្លះ កុំភ្លេចរង់ចាំបទថ្មី idol នៅថ្ងៃស្អែកម៉ោង ១២ ថ្ងៃត្រង់ លើយូធូប Sunday Production បទ: ស្រលាញ់អ្នកណាជ្រើសអ្នកនោះទៅ ច្រៀងដោយ : អាន គុណកូឡា»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


