ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមជម្រះបញ្ជីវេបសាយពាក់ព័ន្ធល្បែងស៊ីសងតាមអនឡាញជាង ៤០០
ប្រមាណ ៤០៣ វេបសាយទាក់ទងនឹងការផ្តល់សេវាភ្នាល់ល្បែងស៊ីសងតាមអនឡាញត្រូវបានចុះក្នុងបញ្ជីខ្មៅនៅប្រទេសវៀតណាម ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា រាល់សេវាផ្នែកសម្របសម្រួល បោះពុម្ព និងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដែលពាក់ព័ន្ធនឹងវេបសាយដែលបានកត់ចូលក្នុងបញ្ជីខ្មៅខាងលើ ក៏នឹងត្រូវបានអាជ្ញាធរបញ្ឈប់មិនឲ្យមានកិច្ចសហប្រតបត្តិការផងដែរ ។
ក្រៅពីវេបសាយល្បែងស៊ីសង និងភ្នាល់ល្បែង បញ្ជីខ្មៅខាងលើក៏រាប់បញ្ចូលទាំងបណ្តាវ៉េបសាយដែលចេញផ្សាយខុសច្បាប់ និងបំពានសិទ្ធិផ្សាយកម្មវិធីកីឡានានាផងដែរ ហើយភាគច្រើន អ្នកទស្សនាបានចូលមើលតាមរយៈវ៉េបសាយខុសច្បាប់ទាំងនោះ ជំនួសឲ្យការចូលមើលវ៉េបសាយដែលមានអជ្ញាប័ណ្ណផ្លូវការ ។

បន្ថែមពីនេះ ក្រសួងព័ត៌មានវិទ្យា និងសារគមនាគមន៍វៀតណាម ក៏បានចេញផ្សាយនូវបញ្ជីស ពោលគឺវេបសាយដែលមានការអនុញ្ញាតផ្លូវការត្រឹមត្រូវ ដែលបណ្តាអាជីវកម្ម ឬប្រេននានាអាចផ្សព្វផ្សាយទៅលើគេហទំព័រទាំងនោះបាន ។
គួររំឭកដែរថា ការផ្សព្វផ្សាយបង្ហាញពីបញ្ជីស-ខ្មៅរបស់អាជ្ញាធរព័ត៌មានវិទ្យាវៀតណាមនេះ គឺបានធ្វើឡើងចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ ក្នុងបំណងពង្រឹងបន្ថែមការគ្រប់គ្រង និងដោះស្រាយបញ្ហាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ខណៈវៀតណាមមានវេបសាយផ្លូវការដូចជា សារព័ត៌មាន និងទស្សនាវដ្តីអេឡិចត្រូនិកផ្លូវការមានចំនួន ៣០១ វ៉េបសាយ, ផេកព័ត៌មានអេឡិចត្រូនិច ១,៣៨១, បណ្ដាញសង្គម ៩៥៣ ករណីដែលសុទ្ទសឹងតែមានច្បាប់អនុញ្ញាត និងមានព័ត៌មានច្បាស់លាស់អំពីអាជ្ញាប័ណ្ណ, ភ្នាក់ងារគ្រប់គ្រង និងការកំណត់សិទ្ធិ (Domain Names) ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ Vietnam Express

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ