ព័ត៌មានអន្ដរជាតិ
បុរស៣នាក់ កំពុងប្រជែងគ្នាដណ្ដើមតំណែងជាប្រធានាធិបតីតៃវ៉ាន់
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ តៃវ៉ាន់នឹងបើកការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីប្រធានាធិបតីចាស់ លោកស្រី Tsai Ing-wen ។
តៃវ៉ាន់ ដែលជាកោះផ្ដាច់ខ្លួនចេញពីប្រទេសចិននេះ បានចាប់ផ្ដើមមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ១៩៩៦ ហើយសម្រាប់ការបោះឆ្នោតលើកនេះត្រូវបានគេមើលឃើញថា មានបេក្ខភាព ៣រូប កំពុងលេចធ្លោក្នុងតារាងនៃការប្រជែងគ្នាជាប្រធានាធិបតីថ្មី ដឹកនាំទឹកដីកោះតៃវ៉ាន់ ។ អ្នកទាំង៣រូបនោមានដូចជា÷
លោក Lai Ching-te

លោក Lai Ching-te ដែលគេស្គាល់តាមរយៈឈ្មោះ William Lai បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ ជាបុគ្គលដែលមានកាយវិការទន់ភ្លន់ សម្ដីផ្អែម ជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ។
លោក Lai Ching-te ក៏ជាអតីតនាយករដ្ឋមន្ត្រី របស់លោកស្រីប្រធានាធិបតី Tsai Ing-wen ផងដែរ កាលពីឆ្នាំ ២០១៧ ដល់ ២០១៩ ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោក Lai Ching-te បាននិយាយម្តងហើយម្តងទៀតថា តៃវ៉ាន់សង្ឃឹមថានឹងក្លាយជាមិត្ត ជាមួយប្រទេសចិន។ លោកថា “យើងមិនចង់ក្លាយជាសត្រូវជាមួយគ្នាឡើយ (ជាមួយចិន) យើងចង់ក្លាយជាមិត្តនឹងគ្នា និងចង់ឃើញប្រទេសចិន រីករាយជាមួយលទ្ធិប្រជាធិបតេយ្យ ដូចយើងដែរ” ។
លោក Hou Yu-ih

បុរសវ័យ ៦៦ ឆ្នាំរូបនេះ ជាអតីតមេប៉ូលីសតៃវ៉ាន់ បានងាកមកធ្វើនយោបាយក្នុងឆ្នាំ ២០១០ ហើយបានក្លាយជាអភិបាលក្រុង New Taipei ដែលជាទីក្រុងមួយមានប្រជាជនច្រើនជាងគេរបស់តៃវ៉ាន់ក្នុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្ននេះគាត់កំពុងក្លាយជាអ្នកប្រជែងតំណែងប្រធានាធិបតីថ្មី ។ ប្រវត្តិបស់លោក Hou Yu-ih ជាប៉ូលីសដែលមានសមត្ថភាព និងជាអភិបាលក្រុងដ៏មានប្រជាប្រិយខ្លាំង ដូច្នេះហើយទើបលោក ត្រូវជ្រើសរើសជាបេក្ខភាពប្រធានាធិបតីនៃគណបក្ស គួមីនតាង (KMT) ។
លោក Ko Wen-je

លោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ ជាបុគ្គលមានភាពល្បីល្បាញខាងនយោបាយបន្ទាប់ពីលោកបានបោះជំហ៊ានគាំទ្រ “Sunflower Movement” ក្នុងឆ្នាំ ២០១៤ ។ ចលនា នេះ គឺជាការដឹកនាំដោយនិស្សិតតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ប្រទេសចិនកំពុងមានឥទ្ធិពលមកលើកោះតៃវ៉ាន់នាពេលនោះ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ BBC
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


