Connect with us

ព័ត៌មានជាតិ

ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង នឹងផ្តល់សេវាធ្វើលិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរចាប់ពីថ្ងៃទី១០ ស្អែកនេះ

បានផុស

នៅ

ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង នឹងដាក់ដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទៅ១០ ខែមករា ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងសេចក្តីជូនដំណឹងលេខ ០៥២ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។

សម្រាប់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការផ្ដល់សេវា គឺទីតាំងផ្តល់សេវា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041។ ពេលវេលានៃការផ្តល់សេវា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩៖០០-១២៖០០ និងរសៀលចាប់ពីម៉ោង ១៤៖០០-១៧៖០០នាទី។ រីឯ បែបបទ និងនីតិវិធី ក្នុងករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារលិខិតឆ្លងដែនច្បាប់ដើម។

ក៏ប៉ុន្តែ ក្នុងករណីដែលបាត់ ឬខូចលិខិតឆ្លងដែនច្បាប់ដើម ត្រូវមានលិខិតបញ្ជាក់ពីស្ថានទូត (ដើម្បីទទួលបានលិខិតបញ្ជាក់ពីស្ថានទូត សាម៉ីខ្លួនត្រូវមានលិខិតរាយការណ៍ពីប៉ូលីស ឬអាជ្ញាធរកូរ៉េ និងភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនថតចម្លង ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ)។

ចំពោះប័ណ្ណស្នាក់នៅរបស់ប្រទេសកូរ៉េ (Residence card) ដែលមានសុពលភាព ក្នុងករណីប័ណ្ណស្នាក់នៅនេះបាត់ ឬមិនមានសុពលភាព ត្រូវមានលិខិតបញ្ជាក់ពីស្ថានទូត (ដើម្បីទទួលបានលិខិតបញ្ជាក់ពីស្ថានទូត សាម៉ីខ្លួន ត្រូវមានលិខិតបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ ដូចជា សមត្ថកិច្ចភូមិ-ឃុំ គ្រឹះស្ថានសិក្សា ឬនិយោជក -ល-។

ដោយឡែក ករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចករណីខាងលើ ត្រូវភ្ជាប់បន្ថែមនូវឯកសារដូចជាលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និងលិខិតបញ្ជាក់កំណើត ឬលិខិតស្នើសុំពីស្ថានទូត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម