ព័ត៌មានជាតិ
បណ្ឌិតសភាចារ្យ ភឿង សកុណា ជំរុញបន្តយកចិត្តទុកដាក់ អនុវត្ត យុទ្ធសាស្ត្របញ្ចកោណ
បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានជំរុញមន្ត្រី សមាជិកពាក់ព័ន្ធបន្តការយកចិត្តទុកដាក់ អនុវត្តនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាស បណ្ឌិតសុភាចារ្យ អញ្ជេីញចូលរួមជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តស្វាយរៀង។

បណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំទី១ នៃការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលជានយោបាយដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ ហេតុនេះ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលការណ៍ណែនាំនូវគោលការណ៍ជាអាទិភាពសំខាន់ៗមួយចំនួនបន្ថែមទៀតដេីម្បីបន្តគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងបានថ្លែងកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែល បានបំពេញភារកិច្ចក្នុង ឆ្នាំ២០២៣ កន្លងមកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលគួរជាទីមោទកៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងជាការចាប់ផ្ដេីមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងពិធីនោះ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានផ្ដល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការរដ្ឋបាលខេត្តដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមកផងដែរ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការសាលាខេត្ត មន្រ្តីរាជការមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុបប្រមាណ ៥២០នាក់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


