ព័ត៌មានជាតិ
ឆ្នាំ ២០២៣ ក្រសួងវប្បធម៌ អនុញ្ញាតឱ្យផលិតករភាពយន្តខ្មែរ និងបរទេស ថតភាពយន្តជាង ១២០ ចំណងជើង
នៅក្នុងឆ្នាំ ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យផលិតករភាពយន្តខ្មែរ និងបរទេស ថតភាពយន្តប្រមាណជាង ១២០ ចំណងជើង ក្នុងនោះភាពយន្តខ្មែរមាន ៨០ ចំណងជើង និងភាពយន្តបរទេសជាង ៤០ ចំណងជើង។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៣ មករា នេះថា ក្នុងឆ្នាំ ២០២៣ ក្រសួង បានអនុញ្ញាតឱ្យផលិតករក្នុងស្រុកថតភាពយន្តចំនួន ៨០ ចំណងជើង ក្នុងនោះមានភាពយន្តខ្នាតវែងសម្រាប់បញ្ចាំងតាមរោងកុនចំនួន ៣៣ ចំណងជើង។ ក្រៅពីនេះមានការថតជាភាពយន្តខ្នាតខ្លី ថតពាណិជ្ជកម្ម និងរឿងភាគ។

លោកបានបន្តថា ឆ្នាំ ២០២៣ ក៏មានផលិតករបរទេសមកថតភាពយន្តនៅប្រទេសកម្ពុជាផងដែរ មានចំនួន ៤៤ ចំណងជើង ក្នុងនោះមាន ៣ ចំណងជើង ជាភាពយន្តខ្នាតវែង តែមិនមែនថតពេញសាច់រឿងនោះទេ គ្រាន់តែថតឈុតឆាកខ្លះៗ ប៉ុណ្ណោះ និងជាង ៣៣ ចំណងជើងទៀត ថតជាភាពយន្តឯកសារ។

បើតាម លោក ប៉ុក បូរក្ស ឆ្នាំ ២០២៣ នៅ កម្ពុជា មានរោងភាពយន្តចំនួន ២៥ នៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន ១១៤ បន្ទប់បញ្ចាំង ឬ ស្មើនឹង ១៨៩០០ កៅអី ជាមួយចំនួនអ្នកទស្សនាភាពយន្តនៅតាមរោងភាពយន្តប្រមាណជាង ៣ លាននាក់។
លោកបានបញ្ជាក់ទៀតថា ទន្ទឹមនឹងការកើនឡើង នៃចំនួនរោងភាពយន្ត ក៏ដូចជាចំនួនទស្សនិកជន យើងពិនិត្យឃើញមានកំណើន នៃភាពយន្តបរទេសនាំចូលជាច្រើន ដែលបានបកប្រែបញ្ចូលសំឡេងជាភាសាខ្មែរ ហើយចាក់បញ្ចាំងតាមរោងភាពយន្តនានាមានការកើនឡើងផងដែរ។
លើសពីនេះទៀត កត្តាធនធានមនុស្ស, កត្តាសម្ភារៈបច្ចេកទេស, កត្តាដើមទុន នៃការផលិត, ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល, កត្តាទីផ្សារតូចចង្អៀត, និងកត្តាទំនាក់ទំនង រដ្ឋបាលផ្ទៃក្នុង មិនទាន់មានភាពល្អប្រសើរ ដែលកត្តាទាំងនេះជាឧបសគ្គចម្បងក្នុងការរារាំងដល់ដំណើរការរីកចម្រើន នៃវិស័យភាពយន្តកម្ពុជា ទាមទារឲ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែក ឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែក ពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទៈ ម្ចាស់ការ ដើម្បីជំរុញលើកកម្ពស់គុណភាពភាពយន្តឱ្យកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


