ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ ថៃ ដាក់បញ្ចូល Muay Thai ក្នុងសមយុទ្ធ “ពស់វែកមាស”
The Nation ផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Sutin Klungsang នឹងផ្សព្វផ្សាយសិល្បៈក្បាច់គុន Muay Thai ក្នុងអំឡុងសមយុទ្ធយោធា “ពស់វែកមាស” ឆ្នាំ២០២៤ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែកុម្ភៈដល់ថ្ងៃទី១០ខែមីនា នៅតាមតំបន់ជាច្រើនក្នុងប្រទេសថៃ។
លោក Jirayu Huangsub អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអាទិត្យទី១៤ខែមករាថា លោក Sutin នឹងដាក់បញ្ចូលវប្បធម៌ទៅក្នុងសមយុទ្ធយោធា ហើយ Muay Thai ក៏នឹងស្ថិតក្នុងចំណោមសកម្មភាពរបស់សមយុទ្ធពស់វែកមាសឆ្នាំ២០២៤ដែរ។
លោក Jirayu បន្តថា សមយុទ្ធនេះ ក៏មានដាក់បញ្ចូលនូវសកម្មភាពជាច្រើនទៀតផង រួមមានលំហាត់ហ្វឹកហ្វឺនលើទីលាន វគ្គបណ្តុះបណ្តាលស្តីពីសង្គ្រាមតាមអ៊ីនធឺណិត ជំនួយមនុស្សធម៌ និងការហ្វឹកហ្វឺនឆ្លើយតបនឹងគ្រោះមហន្តរាយ។
មិនត្រឹមប៉ុណ្ណឹង លោក Jirayu អះអាងទៀតថា ឆ្នាំ២០២៤នេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសមយុទ្ធពស់វែកមាស នឹងដាក់បញ្ចូលសកម្មភាពទាក់ទងចំណេះដឹងអំពីដែនអវកាស និងប្រតិបត្តិការ។
សូមបញ្ជាក់ ពស់វែកមាស គឺជាសមយុទ្ធដែលកងទ័ពថៃ និងទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក សហការគ្នារៀបចំឡើង ហើយក្នុងឆ្នាំនេះ វាគឺជាសមយុទ្ធលើកទី៤២។
សមយុទ្ធពស់វែកមាស ដែលបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដ៏ចំណាស់បំផុតមួយរបស់ពិភពលោក និងធំជាងគេបង្អស់ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះនឹងមានប្រទេសចំនួនប្រាំពីរមកចូលរួមក្នុងសមយុទ្ធសង្គ្រាមសំខាន់ៗដូចជាថៃ សហរដ្ឋអាមេរិក សិង្ហបុរី ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងម៉ាឡេស៊ី ខណៈចិន អូស្ត្រាលី និងឥណ្ឌា នឹងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា និងប្រទេសចំនួន ២៩ទៀត ចូលរួមសមយុទ្ធ “ពស់វែកមាស” នៅថៃ (មានវីដេអូ)
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ