Connect with us

ជីវិតកម្សាន្ដ

ម្ដាយស្អាតបែបនេះ ទើប V សមាជិក BTS សង្ហាទាក់ចិត្តស្រីៗលើពិភពលោក

បានផុស

នៅ

ទោះបីជាបច្ចុប្បន្ននេះ V កំពុងជាប់បម្រើយោធាក៏ដោយ ក៏ប្រជាប្រិយភាពរបស់លោកនៅតែទទួលបាននូវភាពល្បីល្បាញ​លើ​ពិភពលោក។ មិនថាក្រុមបែកខ្ញែកគ្នាមួយរយៈធំក៏ពិតមែន ប៉ុន្តែក្ដីបារម្ភនិងការយកចិត្តទុកដាក់ពីអ្នកគាំទ្រនៅតែមានចំពោះសមាជិកក្រុម BTS រូបនេះជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹងនោះទេ នៅលើបណ្ដាញអ៉ិនធើណេតក្នុងប្រទេសកូរ៉េខាងត្បូង ដែលចុះផ្សាយដោយសារព័ត៌មាន allkpop សូម្បីតែរូបភាពម្តាយបង្កើត V ក៏ត្រូវបានគេចែករំលែកយ៉ាងព្រោងព្រាត ទាក់ទិននឹងសម្រស់របស់លោកស្រី។ ​អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងមិនធម្មតាពីសំណាក់អ្នកគាំទ្រនោះគឺថា ថ្វីបើម្ដាយរបស់ V មានអាយុជ្រេណាស់ទៅហើយ ប៉ុន្តែស្បែកមុខគាត់នៅតែតឹងណែន ហើយទស្សនិកជនអាចនឹងច្រឡំថាជាបងស្រីរបស់លោកថែមទៀតផង។

បន្ទាប់ពីរូបភាពម្ដាយបង្កើត V បានផ្សាយលើបណ្ដាញអ៉ីនធើណេតយ៉ាងព្រោងព្រាត ងាកទៅកាន់អ្នកបញ្ចេញមតិក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើន សុទ្ធតែនិយាយមិនខុសគ្នាប៉ុន្មាននោះទេថា​ លោកស្រីទាំង​ស្អាត​និង​គួរ​ឲ្យស្រលាញ់​ខ្លាំង​។ ដូចច្នេះអ្នកគាំទ្រក្រុម BTS មិន​ភ្ញាក់​ផ្អើល​ទេ​ ​ដែល​កូន​ប្រុស​គាត់​សង្ហាខ្លាំង អាចទាក់ចិត្តស្រីៗទូទាំងពិភពលោក។

សូមរម្លឹកថែមទៀតថា V កាលពីឆ្នាំ ២០២១ និង ២០២២ សមាជិកក្រុម BTS រូបនេះ បានជាប់ចំណាត់ថ្នាក់លេខ១ ជា បុរសសង្ហានិងស្អាតបំផុតក្នុងពិភពលោក ដែលនេះបានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង និងយល់ស្របថា V ពិតជាសក្តិសមនឹងកេរ្តិ៍ឈ្មោះជាប្រុសស្អាតមិនត្រឹមសម្រាប់ទស្សនិកជន តែឈានដល់ហ្វេន Kpop ទូទាំងពីភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនិកជនរិះគន់ Park Min Young ស្លៀកពាក់មិនទំនងក្នុងរឿង “Marry My Husband”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម