Connect with us

សន្តិសុខសង្គម

Breaking News៖ ​ប៉ូលិសកម្ពុជា ចាប់បានគ្រឿង​ញៀនជាង ១ តោនទៀត ដឹកតាមសមុទ្រ

បានផុស

នៅ

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០២៤នេះ បានបើកបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាងមួយតោន ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។

មន្ត្រីជំនាញផ្នែកគ្រឿងញៀនបានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា ករណីគ្រឿងញៀនដូចគ្នា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថខេត្តព្រះវិហារ ក៏បានបង្ក្រាបគ្រឿង​ញៀនប្រមាណជាង ១ តោន ផងដែរ នៅ​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ។

គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម