Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧  យកចិត្តទុកដាក់លេីផ្នែកគុណភាព  បច្ចេកទេស

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន  លោកលីម  ស៉ីដេនីន បានជំរុញឲ្យក្រុមហ៊ុនទទួលម៉ៅការ និងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព  និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាតក្រោមនៃផ្លូវ  ក៏ដូចគ្រឹះនៃស្ពាន មន្ត្រីជាន់ខ្ពស់បានជំរុញក្រុមហ៊ុន​សាងសង់បែបនេះ ក្នុងពេលចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន  ផ្លូវជាតិលេខ៧  ទៅជាផ្លូវ៤គន្លងពីស្គន់  ស្រុកជេីងព្រៃ  ដល់រង្វង់មូលគល់ស្ពានគីហ្សូណា  ក្រុងកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា  បច្ចុប្បន្ន  ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ  ដោយពិនិត្យមេីលលេីគុណភាពកិនបង្ហាប់គ្រឹះក្រោមនៃផ្លូវ  ដោយឡែកផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ  ខណៈស្ពានមួយចំនួនត្រូវវាយកម្ទេចចោល  កសាងឡេីងវិញឲ្យត្រូវតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ។

លោក លីម  ស៉ីដេនីន  បានលេីកទឹកចិត្តឲ្យក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ  តាមដានលេីការងារជាប្រចាំ  និងត្រូវរាយការណ៍លទ្ធផលការងារស្ថាបនាផ្លូវមួយនេះ  ឲ្យមានប្រសិទ្ធភាពខ្ពស់  ដេីម្បីឲ្យគុណភាពផ្លូវ  និងស្ពានអាចប្រេីប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា  គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុប ជាង៤៥គីឡូម៉ែត្រ  បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់របស់សម្ដេចតេជោ ហ៊ុន សែន។ តាមការគ្រោងទុកផ្លូវមួយខ្សែរនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទនិងរូបភាព៖  ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម