វប្បធម៌ ជំនឿ
ពណ៌អាវនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនក្នុងឆ្នាំនេះ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលជាថ្ងៃធ្វើដំណើរនិងជាពេលវេលាមួយដែលមនុស្សគ្រប់គ្នា ឬអ្នកជាប់សែស្រឡាយចិនផ្ទាល់មកជួបជុំបងប្អូន ហើយស្លៀកពាក់នូវសំលៀកបំពាក់ពណ៌ស្រស់ៗឬភ្លឺស្អាត។

អ្វីដែលជាចំណុចសំខាន់ក្នុងពិធីបុណ្យប្រពៃណីចិនមួយនេះ គឺពណ៌នៃការស្លៀកពាក់មិនមែនគ្រប់គ្នាសុទ្ធតែអាចជ្រើសការតុបតែងពណ៌លើរាងកាយតាមចិត្តចង់បានឡើយ។ ប្រជាជននៅប៉ែកអាស៊ីបូព៌ាមួយនេះ មានវប្បធម៌ដ៏យូរលង់ពាក់ព័ន្ធនឹងជំនឿការគោរព ជាពិសេសនោះគឺពីអត្ថន័យនៃពណ៌នីមួយៗ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។
ដូច្នេះហើយ អ្នកគួរជ្រើសរើសពណ៌ដ៏ស័ក្តិសម ហើយពាក់វាពេញមួយថ្ងៃបានទាំងសំណាងល្អនិងធ្វើឲ្យអ្នកស្លៀកពាក់មានអារម្មណ៍ល្អថែមទៀតផង។ សំលៀកបំពាក់៤ពណ៌ខាងក្រោមនេះ សម្រាប់បង្កើនសំណាងក្នុងថ្ងៃចូលឆ្នាំចិន នាពេលខាងមុខ។
១ ពណ៌ក្រហម ពណ៌នៃពន្លឺ សិរីរុងរឿង ពោរពេញដោយអំណាច ជួបតែសំណាងល្អ និងសុភមង្គលក្នុងជីវិត។
២ ពណ៌លឿង ឬមាស ជាពណ៌នៃភាពរុងរឿង មានលាភសំណាងពេញមួយជីវិត។
៣ ពណ៌ផ្កាឈូក ជាពណ៌នៃភាពបរិសុទ្ធ ភាពទាក់ទាញ និងសុភមង្គលជារៀងរហូត។
៤ ពណ៌ស្វាយ ជាពណ៌នៃអំណាច កិត្យានុភាព ហ៊ុំព័ទ្ធដោយអ្នកដើរតាមគ្រប់ពេលវេលា។
ទោះយ៉ាងណាក៏ដោយចូលឆ្នាំប្រពៃណីចិន ២០២៤ នេះក៏មានពណ៌មួយចំនួនដែលពុំគួរពាក់ឬស្លៀកក្នុងថ្ងៃដ៏ពិសេសមួយនេះដាច់ខាតដែរ។ ជាពិសេសនោះ ជនជាតិចិនឬជាប់សែស្រឡាយសុទ្ធតែដឹងហើយថា ពណ៌ខ្មៅនិងស មិនមែនជាពណ៌ត្រូវជ្រើសរើសក្នុងវប្បធម៌ពួកគេឡើយ។

ពីរពណ៌នេះត្រូវបានប្រជាជនវ័យចំណាស់ចិន មានជំនឿនិងចាត់ទុកជាពណ៌អពមង្គលជាទីបំផុត ដែលមិនគួរមានវត្តមានក្នុងថ្ងៃចូលឆ្នាំថ្មីដាច់ខាត។ លើសពីនេះ ពណ៌សតំណាងឲ្យលោហៈ ហើយត្រូវបានផ្សារភ្ជាប់ជាមួយការស្លាប់ និងការកាន់ទុក្ខ ព្រោះជនជាតិចិនស្លៀកពាក់សនៅពេលមានពិធីបុណ្យសព។ ចំណែកពណ៌ខ្មៅ ជាពណ៌អាប់រាសីគ្មានហុងស៊ុយ លាភសំណាង ចូលមកក្នុងខ្លួននោះទេ។
ប៉ុន្តែ ប្រសិនបើអ្នកចង់ស្លៀកពាក់ពណ៌ខ្មៅ ឬស គួរតែមានពណ៌មាស ក្រហម ផ្កាឈូក ឬស្វាយលាយចូលគ្នាផងដែរ។ ប៉ុន្តែថ្ងៃពិសេសបែបនេះ និងជាពិសេសក្នុងឆ្នាំនេះផ្ទាល់តែម្ដង អ្នកគួរតែចៀសវាងការស្លៀកពាក់ពណ៌បៃតងមួយទៀតផងដែរ៕

គ្រូ ណុប
ចុចអាន៖កែហុងស៊ុយផ្ទះ ជាមួយដើមក្រូច នោះជីវិតផ្លាស់ប្តូរពេញមួយឆ្នាំ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨


