ព័ត៌មានអន្ដរជាតិ
Bernard Arnault វ៉ាដាច់ Elon Musk ជាបុគ្គលមានជាងគេលើលោកក្នុងឆ្នាំ២០២៤
លោក Bernard Arnault និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនិញប្រណិតពិភពលោក LVMH ដែលជាអង្គភាពនៅពីក្រោយម៉ាកទំនិញប្រណីតរាប់សិបដូចជា Louis Vuitton និង Sephora ឥឡូវនេះគឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ដោយទាញទម្លាក់នាយកប្រតិបត្តិ Tesla គឺលោក Elon Musk ។

យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយថា ទ្រព្យសម្បត្តិសុទ្ធរបស់ Arnault និងគ្រួសាររបស់គាត់បានកើនឡើងដល់ ២០៧.៨ ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងចំនួន ២៣.៦ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដោយឆ្លងកាត់ ២០៤.៥ ពាន់លានដុល្លារ។
ដំណឹងនេះកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla របស់លោក Elon Musk តស៊ូនៅក្នុងទីផ្សារភាគហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្លាក់ចុះ ១៣% ដោយនាយកប្រតិបត្តិរូបនេះបានបាត់បង់ទ្រព្យសម្បត្តិសុទ្ធជាង ១៨ ពាន់លានដុល្លារឯណោះ។
ទន្ទឹមនឹងនេះដែរ ភាគហ៊ុន LVMH បានកើនឡើងកាលពីថ្ងៃសុក្រ ជាង ១៣ភាគរយ គិតត្រឹមម៉ោង១១ ព្រឹក ដោយសារព័ត៌មាននៃការលក់ដ៏ខ្លាំងក្លាមិនធ្លាប់មាន។ មូលធនប័ត្រទីផ្សាររបស់ LVMH បានកើនឡើងដល់ ៣៨៨.៨ពាន់លានដុល្លារ បើធៀបនឹងតម្លៃទីផ្សារ ៥៨៦.១៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla ។
ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២១ LVMH បានទិញយក Tiffany & Co. ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ ដែលចាត់ទុកថាជាការទិញម៉ាកយីហោប្រណីតធំបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Arnault Agache គាំទ្រក្រុមហ៊ុនបណ្តាក់ទុនមួយដែលមានឈ្មោះថា Aglaé Ventures ដែល Forbes រាយការណ៍ថា វិនិយោគលើអាជីវកម្មដូចជា Netflix និង ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់