Connect with us

កីឡា

ការផ្តន្ទាទោសអតីតមេដឹកអូឡាំពិកអាស៊ី លោក Sheikh ត្រូវបានសម្រេច

បានផុស

នៅ

មេដឹកនាំកីឡាអូឡាំពិកដ៏មានឥទ្ធិពល និងជាអតីតប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Sheikh Ahmad ត្រូវបានតុលាការក្រុងហ្ស៉ឺណែវ តម្កល់ទោសកំហុសរបស់ខ្លួន ទោះបីជាលោកនឹងមិនជាប់ពន្ធនាគារក៏ដោយ។ នេះ​បើ​យោង​តាម​តុលាការឧទ្ធរណ៍របស់ប្រទេសស្វីសបាននិយាយនៅក្នុងសេចក្តីសម្រេចមួយ​កាលពីថ្ងៃចន្ទ។

បុរសញ្ជាតិគុយវ៉ែត Sheikh Ahmad al-Fahad al-Sabah សមាជិក​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)​ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិក (ANOC) និងជាអតីតប្រធានអូឡាំពិកអាស៊ី បានទទួលសច្ចាប័នលើការផ្តន្ទាទោសពីបទក្លែងបន្លំ។ ទោះជាយ៉ាងណា លោកនឹងមិនត្រូវបាន​ជាប់​ពន្ធនាគារ​ឡើយ​ដោយ​សារ​​លោកត្រូវបានទទួលទោសព្យួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការក្នុងទីក្រុងហ្ស៉ឺណែវបានរកឃើញថា លោក Al-Sabah រួម​ជា​មួយ​មេធាវី​៣​នាក់ និងទីប្រឹក្សាម្នាក់បានផលិតវីដេអូក្លែងក្លាយដើម្បីធ្វើបាបសមាជិករដ្ឋាភិបាលគុយវ៉ែត ដែល​មានជម្លោះយូរអង្វែងដោយព្យាយាមបន្ទោសពួកគេចំពោះការធ្វើរដ្ឋប្រហារដែលត្រូវបានចោទប្រកាន់​ពី​ការប៉ុនប៉ងនៅក្នុងប្រទេស។ ដំបូងឡើយ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល​៣០ខែ ដែលទោសពាក់កណ្តាលត្រូវបានព្យួរ។

បន្ថែមពីលើការបញ្ជាក់ពីការផ្តន្ទាទោសដំបូងលើលោក Sheikh Ahmad តុលាការបានតម្កល់ការផ្តន្ទាទោសអតីតមេធាវីរបស់លោក ជំនួយការគុយវ៉ែត និងមេធាវីដែលមានមូលដ្ឋាននៅទីក្រុងហ្ស៉ឺណែវផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មេធាវីម្នាក់ទៀតត្រូវបានដោះលែងឱ្យរួចពីទោស។

សាលាឧទ្ធរណ៍បានរកឃើញថា លោក Ahmad al-Sabah បានធ្វើសកម្មភាព “ក្នុងគោលបំណងដើម្បីទទួលបានអត្ថប្រយោជន៍ខុសច្បាប់” ដូច​តុលាការថ្មីបានដាក់ និងកែប្រែការកាត់ទោសរបស់តុលាការជាន់ទាបដោយដាក់ទោសព្យួររយៈពេល ២ឆ្នាំជាមួយនឹងរយៈពេលសាកល្បង​៣ឆ្នាំ។ ដូចពី​ដំបូង​ដែរ លោក​បានបដិសេធ​ពី​ការ​ប្រព្រឹត្តខុស ឬពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលចោទប្រកាន់នោះទេ។

លោក Sheikh Ahmad ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) រយៈពេល ២ឆ្នាំ (លោក​បានលាលែងពីតំណែងក្នុងឆ្នាំ២០១៧) អាចប្តឹងឧទ្ធរណ៍លើសាលក្រមទី​២​ទៅតុលាការសហព័ន្ធស្វីសនៅទីក្រុង Lausanne ដែលជាកន្លែង IOC មានទីស្នាក់ការកណ្តាលរបស់ខ្លួន។ សេចក្តីសម្រេចនៅទីក្រុងហ្ស៉ឺណែវ ទំហំ​១៩០ទំព័រ ចុះថ្ងៃទី១៨ ខែធ្នូ ប៉ុន្តែត្រូវបានប្រកាសជាសាធារណៈដោយតុលាការកាលពីថ្ងៃចន្ទសប្តាហ៍មុន ប៉ុន្មានថ្ងៃបន្ទាប់ពី Sheikh ត្រូវបានជំនួសតំណែងជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសគុយវ៉ែត។

គួររម្លឹក​ថា អាជីពរបស់បុរសញ្ជាតិគុយវែត Sheikh ក្នុងភាពជាអ្នកដឹកនាំកីឡាគឺទូលំទូលាយ។ នៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកបានបម្រើការជាប្រធានគណៈកម្មការសាមគ្គីអូឡាំពិកពីឆ្នាំ​២០១២-២០១៨; អនុប្រធាន​សេវាកម្មប៉ុស្តិ៍អូឡាំពិក S.A. ប្រចាំប្រទេសស្វីស ពីឆ្នាំ២០១៥-២០១៨; និងជាសមាជិកនៃគណៈកម្មការផ្សេងៗ រួមទាំងកីឡាសម្រាប់ទាំងអស់គ្នា​ពីឆ្នាំ១៩៩២-១៩៩៥ រួម​ទាំង​ការងារ​មួយ​ចំនួន​ទៀត។

OCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ដោយឪពុករបស់​លោក​ផ្ទាល់ គឺលោក Fahad Al-Ahmed Al-Jaber Al-Sabah ដែលបានដឹកនាំ​រហូតដល់ឆ្នាំ១៩៩០ ជា​ពេល​លោក​ត្រូវបានសម្លាប់​នៅ​វិមាន Dasman ​ជា​ថ្ងៃដំបូងនៃការលុកលុយរបស់អ៊ីរ៉ាក់ លើគុយវ៉ែត។

លោក Sheikh Ahmad បានស្នងតំណែងពី​ឪពុក​នៅឆ្នាំបន្ទាប់ ហើយបានដឹកនាំអង្គការ​កីឡា​អន្តរជាតិ​រហូតដល់​លោក​ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង ហើយត្រូវបានជំនួសដោយលោក Randhir Singh ដែលមានសញ្ជាតិឥណ្ឌា ជាបណ្តោះអាសន្ន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម