ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង់ដាក់អាវុធនុយក្លេអ៊ែរ នៅកៀកៗ អាមេរិក ឲ្យហើយ
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃអង្គារទី៣០ខែមករា, សមាជិកសភារុស្ស៊ីលោក Aleksey Zhuravlev បានស្នើឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ គួរតែដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងបណ្តាប្រទេសជាមិត្ត កៀកៗសហរដ្ឋអាមេរិកឲ្យហើយទៅ ដើម្បីឆ្លើយតបទៅនឹងផែនការបញ្ជូនអាវុធយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ទៅអឺរ៉ុប។
ការអត្ថាធិប្បាយរបស់គាត់ កើតឡើងបន្ទាប់ពីកាសែត The Telegraph រាយការណ៍កាលពីចុងសប្តាហ៍ថា សហរដ្ឋអាមេរិក កំពុងគិតគូរដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី។
ក្នុងការបង្ហោះលើឆានែល Telegram, លោក Zhuravlev ដែលកាន់តំណែងជាអនុប្រធានទីមួយ នៃគណៈកម្មាធិការការពារសភារុស្ស៊ី និងក៏ជាមេដឹកនាំគណបក្ស Rodina ផងដែរនោះបានចង្អុលបង្ហាញថា ចក្រភពអង់គ្លេសមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនហើយ ហើយសហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយឃ្លាំងបរមាណូរបស់ខ្លួន ទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួននៅជិតរុស្ស៊ីរួចហើយដែរ។ ហេតុដូច្នេះហើយ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែម ទៅកាន់ចក្រភពអង់គ្លេស នឹងមិនមានឥទ្ធិពលអ្វីថ្មីលើទិដ្ឋភាពនយោបាយយោធាទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយរូបនេះលើកឡើងថា ទីក្រុងមូស្គូ គួរតែពិចារណាដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យកាន់តែជិតសហរដ្ឋអាមេរិក ហើយបញ្ជូនទៅកាន់ប្រទេសជាមិត្តដូចជាគុយបា វ៉េណេស៊ុយអេឡា និងនីការ៉ាហ្គាជាដើម។
លើសពីនេះ រុស្ស៊ីមានអាកាសចរណ៍យុទ្ធសាស្ត្រ ព្រមទាំងឃ្លាំងអាវុធដ៏ធំនៃនាវាមុជទឹកដែលឈរជើងនៅទីតាំងសម្ងាត់ជុំវិញមហាសមុទ្រពិភពលោក ហើយមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ីដែលបាញ់ចេញពីទឹកដីរបស់ខ្លួនទៅសហរដ្ឋអាមេរិក គឺលឿនជាងមីស៊ីលដែលបាញ់ចេញពីដៃអាមេរិកមកវិញទៅទៀត។
ងាកទៅអតីតកាល ក្រសួងការបរទេសរុស្ស៊ី ធ្លាប់ព្រមានហើយថា ទីក្រុងមូស្គូនឹងបង្ខំចិត្តចាត់វិធានការតបត ក្នុងករណីក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក វិលទៅអង់គ្លេសជាថ្មី។ មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏ចោទលោកខាងលិចម្តងហើយម្តងទៀតថា បានបង្កភាពតានតឹងនៅអឺរ៉ុប ហើយលើកឡើងពីការបន្តពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជម្លោះអ៊ុយក្រែនផងដែរ។
វោហាសព្ទយ៉ាងក្តៅគគុកនេះ កើតឡើងចំពេលមេទ័ពអង្គការណាតូ ចេញការព្រមានខ្លាំងៗថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចវាយប្រហារគ្រប់គោលដៅទូទាំងទ្វីបអឺរ៉ុប បើសង្គ្រាមជាមួយលោកខាងលិច ផ្ទុះឡើងមែន ហើយប្លុកនេះ សល់ពេលមិនដល់បីឆ្នាំទៀតទេ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយលុកដ៏មានសក្តានុពលពីសំណាក់កងទ័ពរុស្ស៊ីនៅលើទឹកដីអឺរ៉ុប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ