ព័ត៌មានជាតិ
អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់វប្បធម៌ចម្រុះសម័យអាណានិគមបារាំង
អគារធំនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលស្ថិតនៅចំពីមុខសាលាខេត្តបាត់ដំបងត្រូវបានគេចាត់ទុកថា ជាទីតាំងស្នូលនៃទីក្រុង ដែលមានលក្ខណៈបង្កប់ដោយវប្បធម៌ និងទេសចរណ៍ចម្រុះ ស្របតាមបណ្ដោយផ្លូវលេខ០១ ផ្នែកខាងមុខ និងរ៉បតាមដងស្ទឹងសង្កែផ្នែកខាងក្រោយ ក្នុងភូមិសាស្ត្រ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

អគារធំនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានទីតាំងស្ថិតនៅចំពីមុខសាលាខេត្តបាត់ដំបង។ អគារនេះសាងសង់ឡើងជាភូមិគ្រឹះស្នាក់នៅរបស់អតីតចៅហ្វាយខេត្តសម័យអាណានិគមបារាំងកំឡុងឆ្នាំ១៩១០-ឆ្នាំ១៩៤២ និងត្រូវបានសាងសង់ឡើងតាមរចនាបថអាណានិគម ទាំងការប្រើប្រាស់ពណ៌ និងមុខងារនៃការប្រើប្រាស់ ហើយក៏ត្រូវបានគេសន្និដ្ឋានថា ជាអគារសម្រាប់លំនៅឋានអ្នកស្នាក់នៅដែលគ្រប់គ្រងខេត្តនាសម័យនោះ។

យ៉ាងណាមិញ បានជាគេចាត់ទុកថា អគារធំនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលនៃទីក្រុង ដែលមានលក្ខណៈប្រវត្តិ វប្បធម៌ និងទេសចរណ៍ចម្រុះក៏ព្រោះវាមានលក្ខណៈពិសេសនៃអគារសំខាន់នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនេះគឺ៖
- ជាទម្រង់ប្រអប់បញ្ឈរ មានកំពស់ ០១ជាន់
- នៅផ្នែកខាងមុខនៃអគារ គឺមានទ្វារធំចំនួន ០១ បង្អូចតូចទម្រង់បញ្ឈរចំនួន ០៤ និងបង្អូចធំចំនួន ០១
- នៅផ្នែកចំហៀងខាងជើងអគារនេះត្រូវបានរចនានូវទ្វារចូលចំនួន០១ និងបង្អួចចំនួន ០៦
- នៅផ្នែកខាងត្បូង អគារនេះបានរចនាមានលក្ខណៈប្លែកយ៉ាងពិសេសដោយមានរានហានដែលមានកម្ពស់ប្រហែលកន្លះម៉ែត្រ និងមានទ្វារចូលចំនួន០១ និងបង្អួចចំនួន០៧
- នៅផ្នែកជណ្ដើរអគារនេះត្រូវបានគេរចនាឡើងមានលក្ខណៈបត់កោងរមួលឆ្ពោះទៅជាន់ខាងលើ ដោយប្រើប្រាស់ឈើ និងជញ្ជាំងបេតុង មានចោះរន្ធពន្លឺចំនួន០៦ និងធ្នឹមភ្ជាប់ជណ្តើរខាងលើគេប្រើប្រាស់ប្រភេទដែកអ៊ី
- ការបើកលំហធំៗនៃបង្អួច និងធ្វើជាលក្ខណៈពិសេសសម្រាប់តំបន់ត្រូពិក ដែលអនុញ្ញាតឲ្យខ្យល់ និងពន្លឺចេញចូលបាន បង្កលក្ខណៈងាយស្រួល និងផាសុកភាពដល់អ្នកប្រើប្រាស់អគារ

នៅកំឡុងឆ្នាំ១៩៩៧ អគារនេះត្រូវបានប្រគល់មកឲ្យក្រសួងទេសចរណ៍ ដើម្បីប្រើប្រាស់ជាមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មកដល់បច្ចុប្បន្ន ហើយសព្វថ្ងៃសំណង់អគារនេះបាននឹងកំពុងត្រូវបានជួសជុលផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់