ព័ត៌មានអន្ដរជាតិ
មេដឹកនាំសហភាពអឺរ៉ុប ផ្ដល់ជំនួយហិរញ្ញវត្ថុ ជាង ៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន
មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី ០១ ខែកុម្ភៈ នេះ បានធ្វើកិច្ចព្រមព្រៀងជាមួយលោក Viktor Orban អ្នកច្បាប់ និងជាមេដឹកនាំច្បាប់ឯកតោភាគីវេតូ របស់នាំហុងគ្រី ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងឱកាសប្រជុំកំពូលមួយនៅទីក្រុង ប្រ៊ុចសែល។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលជាប្រធាននៃកិច្ចប្រជុំ បានសរសេរនៅលើ Twitter របស់លោកថា មេដឹកនាំទាំង ២៧ប្រទេស បានយល់ព្រមលើកញ្ចប់ជំនួយបន្ថែមចំនួន ៥០ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ហើយជំនួយនេះ គឺជាកញ្ចប់ថវិកានៃសហភាពអឺរ៉ុប។
ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal ក៏បានសរសេរសំណេរមួយឃ្លានៅលើ Twitter ថា”ម្ដងទៀតហើយ ដែលរដ្ឋសមាជិកសហភាពអឺរ៉ុប បានបង្ហាញពីសាមគ្គីភាព និងឯកភាពរបស់ពួកគេ ក្នុងសកម្មភាពជួយដល់ប្រជាជនអ៊ុយក្រែន ដើម្បីទប់ទល់នឹងសង្រ្គាម”។
សម្រាប់ជំនួយខាងលើនេះ នឹងត្រូវតម្កល់ក្នុងថវិការបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីប្រើជាប្រយោជន៍ដូចជា ប្រាក់បៀវត្សរ៍ និងសេវាកម្មផ្សេងៗក្នុងវិស័យយោធា ម្យាងទៀតក៏រាប់បញ្ចូលទាំងការទិញអាវុធដើម្បីទប់ទល់នឹងកងកម្លាំងរបស់ទីក្រុងម៉ូស្គូផងដែរ ។
ជុំវិញនឹងការបោះឆ្នោតឯកភាពលើការផ្ដល់ជំនួយទៅដល់ អ៊ុយក្រែននេះដែរ លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប ត្រូវបានរងការខឹងសម្បារយ៉ាងខ្លាំងពីសមភាគីទាំង ២៦ប្រទេសផ្សេងទៀត ដោយសារលោក បានព្យាយាមរារាំងកិច្ចព្រមព្រៀងជំនួយទៅអ៊ុយក្រែន កាលខែធ្នូ។
សូមបញ្ជាក់ថា តំណាងប្រទេសចំនួន ២៧ នៅសហភាពអ៊ឺរ៉ុប បានជួបជុំគ្នានៅទីក្រុងប្រ៊ុចសែល ដើម្បីបោះឆ្នោតផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន ខណ:ដែលប្រទេសនេះកំពុងអស់អាវុធទប់ទល់ជាមួយរុស្ស៊ី ។ ក្នុងចំណោមប្រទេសទាំង ២៧ មានតែលោក Viktor Orban តំណាងប្រទេសហុងគ្រី ១ប៉ុណ្ណោះដែលជំទាស់ ប៉ុន្តែយ៉ាងណាមិញត្រូវបានគេចាត់ទុកថានេះជាការជោគជ័យនៃការតស៊ូមតិ ហើយទីបំផុតលោក Viktor Orban ក៏ត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀង ផ្ដល់ជំនួយទៅ អ៊ុយក្រែន ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


