Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបើកការសងសឹកបណ្តាញអ៊ីរ៉ង់លោក បៃដិន គំរាមប៉ុន្មានម៉ាត់ទៀត

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters, ភ្លាមៗ ក្រោយអាមេរិក បើកការវាយប្រហារផ្លូវអាកាសសងសឹកលើគោលដៅចំនួន៨៥ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) និងកងជីវពលដែលពួកគេគាំទ្រ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ស្រាប់តែលោក ចូ បៃដិន បានគំរាមថា បើអ្នកណាបង្ក​គ្រោះថ្នាក់​ដល់ជនជាតិ​អាមេរិក ច្បាស់ជាមានការឆ្លើយតបជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ IN)

ប្រធានាធិបតីអាមេរិក ថ្លែងនៅថ្ងៃសៅរ៍ទី៣ខែកុម្ភៈថា “រសៀលនេះ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិកបានវាយប្រហារគោលដៅ តាមទីតាំងនានាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែល IRGC និងកងជីវពលពាក់ព័ន្ធ ប្រើប្រាស់ដើម្បីវាយប្រហារកងកម្លាំងអាមេរិក។ ការឆ្លើយតបរបស់យើងបានចាប់ផ្តើមនៅថ្ងៃនេះ ហើយវានឹងបន្តតាមពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស”។

លោកព្រមានថា “សហរដ្ឋអាមេរិក មិនចង់បង្កជម្លោះនៅមជ្ឈិមបូព៌ាឬកន្លែងណាផ្សេងទៀតទេក្នុងពិភពលោកនេះ ប៉ុន្តែសូមឲ្យអ្នកទាំងឡាយណាដែលចង់ធ្វើបាបយើង ត្រូវដឹងថា ប្រសិនបើអ្នកប៉ះពាល់ជនជាតិអាមេរិក យើងនឹងឆ្លើយតបវិញ”។

មូលដ្ឋាន Tower 22 (រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី នេះជាដំណាក់កាលដំបូង នៃប្រតិបត្តិការសងសឹករបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលដ្រូនរបស់អ៊ីរ៉ង់ បាញ់សម្លាប់ទាហានអាមេរិក៣នាក់ និងរបួសជាង៤០នាក់ នៅមូលដ្ឋាន Tower 22 ក្នុងប្រទេសហ្ស៊កដានី។

ថ្វីបើការសងសឹករបស់អាមេរិក មិនបានកំណត់គោលដៅលើទីតាំងណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែទង្វើនេះ បង្កជាក្តីព្រួយបារម្ភបង្កើនភាពតានតឹងកាន់តែខ្លាំង នៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដែលអូសបន្លាយពេលជាង៣ខែមកហើយ។

(រូបថត៖ VT)

យោធាអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ បានវាយប្រហារគោលដៅនានារួមមាន មជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងរ៉ុកកែត មីស៊ីល និងដ្រូន ក៏ដូចជាទីតាំងដឹកជញ្ជូន និងបណ្តាញផ្គត់ផ្គង់គ្រាប់បែកផងដែរនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានប្រាប់ CNN ថា ខ្លួនមិនមានគម្រោងទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ទេ ដែលទង្វើបែបនេះ ច្បាស់ជាបណ្តាលឲ្យវិបត្តិមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន៕

ចុចអាន៖ អាមេរិក បើកការវាយប្រហារសងសឹក លើគោលដៅ មានទំនាក់ទំនងជាមួយ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម