សន្តិសុខសង្គម
ស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបង្ហោះសារចោទប្រកាន់ប៉ូលីសចរាចរណ៍នៅស្តុបក្ដាន់ពីរ មិនទាន់ចូលខ្លួនបំភ្លឺនៅឡើយ
បើទោះបីមានការអំពាវនាវពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យស្ត្រីឈ្មោះ គង់ ម៉ូលីកកា ដែលបង្ហោះសារចោទប្រកាន់លើមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិលនៅគោលដៅស្តុបក្ដាន់ពីរពាក់ព័ន្ធការផាកពិន័យឲ្យចូលខ្លួនមកបំភ្លឺដើម្បីទទួលបានភាពយុត្តិធម៌ តែរហូតមកដល់រសៀលថ្ងៃទី៧កុម្ភៈនេះ ស្រ្តីរូបនោះនៅមិនទាន់ចូលខ្លួនបំភ្លឺតាមការអំពាវនៅឡើយ។ នេះបើតាមការបញ្ចាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា មកដល់រសៀលថ្ងៃទី៧ ខែកុម្ភៈនេះ ស្ត្រីឈ្មោះ គង់ ម៉ូលីកា មិនទាន់បានចូលខ្លួនមកបំភ្លឺជាមួយសមត្ថកិច្ចនៅស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ។ លោក សំ វិច្ឆិកា បញ្ចាក់ថា សមត្ថកិច្ចនៅតែបន្តរង់ចាំគាត់ បើសិនជាស្ត្រីរូបនោះបានទទួលព័ត៌មានដែលជាការអំពាវនាវ និងចង់ស្វែងរកយុត្តិធម៌ចំពោះរូបគាត់ គឺសមត្ថកិច្ចនឹងរកយុត្តិធម៌ជូន។

សូមបញ្ចាក់ថា ស្ត្រីឈ្មោះ គង់ ម៉ូលីកា កាលពីពេលថ្មីៗនេះបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារពីគាត់ ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។

ជុំវិញការចោទប្រកាន់នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន ដោយសារលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំប៉ុន្តែទាក់ទងមិនបាន៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


