ព័ត៌មានជាតិ
កសិករខេត្តត្បូងឃ្មុំ សម្រុកប្រមូលផលស្រូវមិនប្រកាន់រដូវបានជិត៥០ភាគរយហើយ
នៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ បានប្រមូលផលលើដំណាំស្រូវរដូវប្រាំងសម្រេចបាន ៦ ៤០០ហិកតា ស្មើនឹង ៤៦,១៦% នៃផ្ទៃដីដាំដុះ ១៣ ៨៦៥ហិកតា ដោយទិន្នផលជាមធ្យម ៤,៥១តោន/ហិកតា ស្មើនឹង ២៨ ៨៦០តោន បើធៀបនឹងឆ្នាំ២០២៣ យឺតជាង ៥៥០ហិកតា។ ក្នុងនោះស្រុកដែលដាំដុះច្រើនជាងគេគឺស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីដាំដុះស្រូវប្រាំងប្រមាណ ៦ ២៣៥ហិកតា។ នេះបើតាមការបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវគឺ ១៣៣០រៀលក្នុង១គីឡូក្រាម តម្លៃថ្លៃជាងឆ្នាំទៅជាង៣០០រៀលក្នុង១គីឡូក្រាម។ លោកបានបន្ថែមដូច្នេះថា «ឆ្នាំនេះបងប្អូនកសិករយើងផលិតដាំស្រូវប្រាំងបានតែម្តងទេ ដោយមូលហេតុខ្វះទឹក តែតំបន់ខ្លះ អាចធ្វើបានផលិតការដាំដុះបាន២ដងដែរ គឺតំបន់ជិតមាត់បឹង និងតាមដងទន្លេមេគង្គ»។
លោកប្រធានមន្ទីរកសិកម្ម បានសង្កត់ធ្ងន់ថា កសិករនៅខេត្តត្បូងឃ្មុំភាគច្រើន ដាំដុះតែស្រូវមិនប្រកាន់រដូវ OM54.51 និងស្រូវម្លិះ ព្រោះប្រើរយៈពេលតែ៣ខែ កសិករប្រមូលផលបាន។ ចំពោះស្រូវធ្ងន់ ដូចជាស្រូវ ផ្កាខ្ញី និងស្រូវរំដួល ប្រើពេលដល់ទៅ៦ខែ ដូច្នេះកសិករមិនធ្វើការដាំដុះនោះទេ ។
បើតាមលោក ហេង ពិសិដ្ឋ បច្ចុប្បន្ននេះ កសិករធ្វើស្រូវប្រាំង ឬស្រូវមិនប្រកាន់រដូវ OM54.51 និងស្រូវម្លិះ លើផ្ទៃដីជិត១៤ពាន់ហិកតា ទាំង៧ស្រុក/ក្រុងនៃខេត្តត្បូងឃ្មុំ ។ ជាមួយផលក្នុង១ហិកតា ជិត៥តោន សម្រេចប្រមូលបានជិត៣០ពាន់តោនហើយ នៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


