ព័ត៌មានអន្ដរជាតិ
មកដឹង ចំនួនគោលដៅទេសចរណ៍ប្រទេសជាប់ភូមិផងរបងជាមួយ កម្ពុជា ទាំងបីក្នុងឆ្នាំ ២០២៤ នេះ
ប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាទាំង ៣ ដូចជា ថៃ វៀតណាម និងឡាវសុទ្ធតែដាក់ចេញមុខព្រួញទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិក្នុងកម្រិតផ្សេងៗគ្នាសម្រាប់ឆ្នាំ ២០២៤ នេះ ស្របពេលដែលកាលពីឆ្នាំមុន ប្រទេសទាំងនោះឈានដល់គោលដៅទេសចរណ៍រៀងៗខ្លួន ។

រដ្ឋាភិបាលប្រទេសថៃបានកំណត់គោលដៅការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់សម្រាប់ពេញមួយឆ្នាំ ២០២៤ នេះ ខណៈកាលពីឆ្នាំមុន ប្រទេសដែលសំបូរកន្លែងដើរហើរមួយនេះ សម្រេចផែនការទេសចរណ៍ចំនួន ២៨ លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន ១.២ ពាន់លានបាត ស្មើនឹង ៣៤.៩៣ លានដុល្លារ ។
ចំណែកប្រទេសវៀតណាមវិញបានដាក់ផ្ទាំងស៊ីបទាក់ទាញអ្នកទេសចរមកចុះចតលេងកម្សាន្តក្នុងឆ្នាំ ២០២៤ នេះចំនួន ១៨ លាននាក់ ស្របពេលដែលកាលពីឆ្នាំមុន ប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ កើបបានភ្ញៀវទេសចរបរទេសចំនួន ១២.៦ លាននាក់ ឬប្រហែល ៧០ ភាគរយនៃកម្រិតមុនរោគរាតត្បាតកូវីដ ១៩ ។

ដោយឡែក ប្រទេសឡាវបានបង្ហាញមហិច្ឆិតាទាក់ទាញភ្ញៀវទេសចរជាង ៦ លាននាក់ ក្នុងនោះប្រមាណ ២.២ លាននាក់ជាទេសចរក្នុងស្រុក និងប្រហែល ៤ លាននាក់ជាអ្នកទេសចរបរទេស និងអាចកើបចំណូលបានប្រមាណ ១.៣ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំមុន ឡាវទទួលបានភ្ញៀវទេសចរបាន ២.៤ លាននាក់ ។
គួរបញ្ជាក់ថា ចំពោះក្ដីរំពឹងដែលថៃបញ្ចេញក្នុងការទាក់ទាញអ្នកទេសចរក្នុងឆ្នាំនេះ គឺដោយសារតែបរិយាកាសទេសចរណ៍ លក្ខខណ្ឌអំណោយផលនៃការធ្វើដំណើរ គោលនយោបាយលើកលែងទិដ្ឋាការ និងការបង្កើនលទ្ធភាពហោះហើរជាដើម ខណៈដែលឡាវដាក់ផែនការ “ទស្សនាប្រទេសឡាវ ឆ្នាំ២០២៤” ជាពិសេសគឺផ្ដោតលើទិសដៅទេចរណ៍ចម្រុះក្នុងទីក្រុងហ្លួងព្រះបាង ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


