ជីវិតកម្សាន្ដ
ភាពយន្តខ្មែររឿង “ម៉ែក្រឡាភ្លើង” ត្រូវបាន បរទេស ទិញសិទ្ធិផលិតឡើងវិញ
ក្រោយផ្ទុះការគាំទ្រយ៉ាងច្រើនកុះករ នៅឯចុងឆ្នាំ ២០២៣ នៃខ្សែភាពយន្តខ្នាតធំរឿង “ម៉ែក្រឡាភ្លើង” ពីទស្សនិកជននៅក្នុងប្រទេសកម្ពុជា ឥឡូវនេះខ្សែភាពយន្តខ្នាតធំរឿង “ម៉ែក្រឡាភ្លើង” ត្រៀមខ្លួនបង្ហាញនៅលើឆាកអន្តរជាតិ ជាច្រើនប្រទេស។ ដោយក្នុងនោះ ប្រទេស ឥណ្ឌូណេស៊ី បានទិញសិទ្ធិចាក់បញ្ចាំងរឿង ក៏ដូចជាទិញសិទ្ធិក្នុងការផលិតខ្សែភាពយន្តនេះឡើងវិញ ជាទម្រង់ នៃប្រទេស ឥណ្ឌូណេស៊ី។ នេះបើតាមផ្ដល់ព័ត៌មាន ដោយ សាស្ត្រា ហ្វៀម នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ខ្សែភាពយន្ត “ម៉ែក្រឡាភ្លើង” ជាខ្សែភាពយន្តខ្នាតធំដំបូងរបស់ផលិតកម្ម សាស្ត្រា ហ្វៀម ដែលត្រូវបានទិញសិទ្ធិក្នុងការផលិតឡើងវិញ ហើយក៏ជាជំហានថ្មីមួយរបស់ សាស្ត្រា ហ្វៀម ដែលព្យាយាមនាំភាពយន្តខ្មែរទៅលើឆាកអន្តរជាតិ។ ភាពជោគជ័យមួយនេះ កើតចេញពីការគាំទ្រ យ៉ាងច្រើនកុះករពីទស្សនិកជននៅក្នុងប្រទេសកម្ពុជាទាំងស្រុង រហូតធ្វើឱ្យទីផ្សារអន្តរជាតិចាប់ផ្តើមទទួលស្គាល់គុណភាព នៃខ្សែភាពយន្តខ្នាតធំដែលបានផលិតដោយ សាស្ត្រា ហ្វៀម។ ដោយការទិញសិទ្ធិនេះផងដែរ គឺត្រូវបានទិញសិទ្ធិដោយផលិតកម្ម Falcon Pictures Indonesia នៅក្នុងប្រទេស ឥណ្ឌូណេស៊ី ផ្ទាល់តែម្តង។ កុំភ្លេចរង់ចាំទស្សនា ខ្សែភាពយន្តខ្នាតធំមួយនេះ នៅក្នុងទម្រង់ នៃប្រទេស ឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗនេះ។

ដោយឡែក ក្រៅពីប្រទេស ឥណ្ឌូណេស៊ី សាស្ត្រា ហ្វៀម ក៏កំពុងតែចរចាចាក់បញ្ចាំងខ្សែភាពយន្តមួយនេះនៅក្នុងប្រទេសផ្សេងៗទៀត ហើយក្នុងនោះមាន ៣ប្រទេស ដែលបានកំណត់ថ្ងៃចាក់រួចរាល់គឺ ប្រទេសថៃ ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើការចាក់បញ្ចាំងចាប់ពី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។

អ្នកស្រី ប៊ុន ចាន់និមល អ្នកនិពន្ធ និងជានាយិកា ផលិតកម្ម សាស្ត្រា ហ្វៀម លើកឡើងថា ក្រុមការងារ សាស្ត្រា ហ្វៀម មានក្ដីរំភើប ដែលបានរួមចំណែកនាំភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក ជារៀងរាល់ឆ្នាំ និងសូមថ្លែងអំណរគុណ ទស្សនិកជន និងអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រ ខ្សែភាពយន្តដែលផលិតដោយផលិតកម្ម សាស្ត្រា ហ្វៀម តាំងពីដើម រហូតដល់ពេលនេះ។ តទៅថ្ងៃខាងមុខទៀត សាស្ត្រា ហ្វៀម សន្យាដោយនឹងពង្រឹងគុណភាពខ្សែភាពយន្តអោយកាន់តែល្អ និងសាច់រឿងអោយកាន់តែមានគុណភាព ជូនអ្នកគាំទ្ររបស់ សាស្ត្រា ហ្វៀម ជាបន្តបន្ទាប់ទៀត។ សាស្ត្រា ហ្វៀម នាំភាពយន្តខ្មែរ ឆ្ពោះទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា សាស្ត្រាហ្វីម ជាក្រុមហ៊ុនផលិតភាពយន្ត បង្កើតដោយកូនខ្មែរ ដែលមានផលិតភាពយន្តភាគ ភាពយន្តអប់រំ ភាពយន្តខ្សែជីវិត ភាពយន្តគំនូរជីវចល ដាក់ទូរទស្សន៍ និង App ផ្ទាល់ខ្លួន។ សាស្ត្រាហ្វីម កំពុងទទួលបានការគាំទ្រពីមហាជន ដោយសារការផលិតភាពយន្តប្លែកៗ មានខ្លឹមសារអប់រំសង្គម និងមានគុណភាពអាចទទួលយកបាន៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


