ព័ត៌មានអន្ដរជាតិ
អ្នកដំណើរក្នុងយន្តហោះ Delta ភ័យស្លន់ស្លោ ក្រោយដង្កូវជាច្រើនធ្លាក់លើក្បាល ពេលកំពុងហោះហើរ
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ គេហទំព័រ NYPost បានរាយការណ៍អំពីឧប្បត្តិហេតុដ៏គួរឲ្យភ័យខ្លាចមួយលើជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Delta បន្ទាប់ពីអ្នកដំណើរហោះហើរពីទីក្រុង Amsterdam ហូឡង់ ទៅ Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍បានឲ្យដឹងថា នៅពេលយន្តហោះកំពុងហោះចេញពីគោលដៅ រំពេចនោះស្រាប់តែមានដង្កូវជាច្រើនក្បាលបានធ្លាក់ពីលើកន្លែងផ្ទុកទំនិញ រហូតយន្តហោះត្រូវវិលត្រលប់ចុះចតនៅប្រទេសហូឡង់វិញភ្លាមៗ។ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានដង្កូវធ្លាក់ចុះមកពេលយន្តហោះកំពុងហោរហើរ ដោយសារតែមានត្រីរលួយរុំនៅក្នុងក្រដាសកាសែតរបស់អ្នកដំណើរម្នាក់។

លើសពីនេះទៀតដែរ អ្នកដំណើរដែលត្រូវដង្កូវធ្លាក់លើបានស្ដីបន្ទោសទៅកាន់ម្ចាស់អីវ៉ាន់ថា គ្មានការទទួលខុសត្រូវ និងខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃនៅលើយន្តហោះសឹងតែគ្រប់គ្នា។ ជាពិសេសដង្កូវទាំងនោះបានធ្វើឲ្យមនុស្សលើយន្តហោះមានការខ្ពើមរអើមជាខ្លាំងផងដែរ។
ទោះយ៉ាងណាក៏ដោយ ក្រោយមកឥវ៉ាន់ដែលមានសុទ្ធតែដង្កូវនោះត្រូវបានគេយកទៅដុតកម្ទេចចោល និងសម្អាតយន្តហោះយ៉ាងហ្មត់ចត់ ដើម្បីការពារមេរោគផ្សេងៗ ប្រការខ្លាចចម្លងទៅកាន់ភ្ញៀវ។ ស្របពេលដែលអ្នកដំណើរម្នាក់ទៀតបាននិយាយ ក្រុមហ៊ុនអាកាសចរណ៍បានផ្តល់សំណងជាមួយនឹងសំបុត្រហោះហើរញឹកញាប់ ៨,០០០ ម៉ាយ (១២៨៧៤គីឡូម៉ែត្រ) សំបុត្របន្ទប់សម្រាក និងអាហារដែលមានតម្លៃ៣០ ដុល្លារពួកគេម្នាក់ៗថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកយាយ ម៉ាឡេស៊ី វ័យ ១១២ ឆ្នាំនៅតែចង់បានដៃគូថ្មី ទោះរៀបការ ៧ ដង និងមានចៅពេញផ្ទះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


