Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ

បានផុស

នៅ

មេដឹកនាំនៅជុំវិញពិភពលោកបានសម្ដែងទាំងក្ដីសោកសង្រែងជាពន់ពេក ក៏ដូចជាខឹងសម្បារយ៉ាងខ្លាំងផងដែរចំពោះមរណភាពរបស់លោក Alexei Navalny មេបក្សប្រឆាំងរុស្ស៊ី និងជាអ្នកហ៊ាននិយាយរិះគន់មិនសំចៃមាត់ទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា លោក Navalny បានបាត់បង់ស្មារតី ហើយដួលទៅនឹងដី ខណៈដែលលោកកំពុងតែដើរធម្មតា ។ ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានមកដល់កន្លែងកើតហេតុក្នុងបន្ទប់ឃុំឃាំងរបស់គាត់នៅតំបន់ Arctic Circle និងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ប៉ុន្តែទោះបីជាមានវិធានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានលទ្ធផលគាប់ប្រសើរដែរ ខណៈទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ទណ្ឌិតរូបនេះក៏មិនទាន់បានបង្ហាញដូចគ្នា ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា “តាមព័ត៌មានដែលយើងមាននៅក្នុងដៃនាពេលនេះ ទីភ្នាក់ងារសហព័ន្ធពន្ធនាគារសម្រាប់ទោសឧក្រិដ្ឋរុស្ស៊ីកំពុងធ្វើការត្រួតពិនិត្យ វាយតម្លៃ និងបំភ្លឺករណីពាក់ព័ន្ធទាំងអស់ ហើយចំពោះការស្ដីបន្ទោស និងការដាក់បន្ទុកលើមេដឹកនាំរុស្ស៊ី ក៏ដូចជាថ្នាក់លើផ្សេងទៀតចំពោះមរណភាពរបស់បុរសវ័យ ៤៨ ឆ្នាំរូបនេះគឺមិនអាចទទួលយកបាននោះឡើយ ។

លោកស្រី Yulia Navalnaya

ចំណែកភរិយារបស់លោក Navalny គឺលោកស្រី Yulia Navalnaya បានឆ្លើយតបទាំងទឹកភ្នែកទៅនឹងដំណឹងដ៏ក្តុកក្ដួលនេះចេញកិច្ចប្រជុំសន្តិសុខទីក្រុង Munich ប្រទសអាល្លឺម៉ង់ថា “ខ្ញុំចង់ឲ្យលោក ពូទីន និងអ្នកគ្រប់គ្នាដែលនៅជុំវិញគាត់ ដូចជា មិត្តភក្តិ និងរដ្ឋាភិបាលរបស់គាត់ ដឹងថា អ្នកទាំងនោះនឹងទទួលខុសត្រូវទាំងអស់ចំពោះអ្វីដែលពួកគេបានធ្វើមកលើប្រទេសរបស់យើង ក៏ដូចជាគ្រួសារ និងស្វាមីរបស់ខ្ញុំ” ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំលោកខាងលិចក៏បានសម្តែងការមិននឹកស្មានដល់ចំពោះដំណឹងដ៏ពិបាកទទួលយកមួយនេះផងដែរ ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​និយាយ​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ប៉ុន្មានទេ ប៉ុន្តែលោកខឹង​សម្បារយ៉ាងខ្លាំង ហើយលោកស្នើថា “អាជ្ញាធររុស្ស៊ីគួរតែប្រាប់ពីដំណើរដើមទងនៃរឿងរ៉ាវនេះឲ្យលម្អិត កុំឲ្យមានកំហុសឲ្យសោះ ជាពិសេសលោក ពូទីន គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក Navalny” ។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensy បានសម្តែងការខកចិត្តជាពន់ប្រមាណ ហើយបានលើកឡើងថា “លោក ពូទីន មិនខ្វល់អ្នកណាស្លាប់បាត់បង់ជីវិតនោះទេ ដរាបណាបុរសខ្លាឃ្មុំទឹកកករូបនេះនៅរក្សាអង្គុយកាន់ការជាមេដឹកនាំរុស្ស៊ី ដូច្នេះនេះហើយជាឫសគល់ដែលគាត់មិនទុកអ្វីដែលនៅទើសភ្នែករបស់គាត់” ។

រហូតមកដល់ពេលនេះ ជនជាតិរុស្សីមួយចំនួនបានងាកទៅគោរព និងអធិដ្ឋានទៅដល់លោក Navalny ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានព្រមានពលរដ្ឋប្រឆាំងនឹងការប្រមូលផ្តុំជួបជុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងមូស្គូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុម​សិទ្ធិ​មនុស្សបាន​និយាយ​ថា មនុស្ស​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួចទៅ​ហើយពាក់ព័ន្ធករណីប្រមូលផ្ដុំគ្នានេះ​ ។

គួរបញ្ជាក់ថា លោក Navalny មានឈ្មោះបោះសំឡេង និងទទួលភាពល្បីល្បាញតាមរយៈការលាតត្រដាងការពិត និងនិយាយមិនសំចៃមាត់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោក ពូទីន ។ នៅឆ្នាំ ២០២០ មេបក្សប្រឆាំងរូបនេះត្រូវបានគេបំពុល ហើយបានចាយពេលរាប់ខែដើម្បីព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈនៅពេលត្រឡប់មកទឹកដីរុស្ស៊ីវិញ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗពីបទចោទប្រកាន់ជាប់ទាក់ទិននឹងហេតុផលនយោបាយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ព្រមានលោក ពូទីន កុំមកចេះជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម