ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកទំនិញ បុកផ្តាច់ស្ពាន ធ្លាក់រថយន្ត៥គ្រឿង ចូលទន្លេ នៅប្រទេសចិន
កប៉ាល់ដឹកទំនិញមួយគ្រឿង បានបុកស្ពានក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន ដោយបណ្តាលឲ្យរថយន្តចំនួន៥គ្រឿង ធ្លាក់ចូលទន្លេ ក្នុងនោះមានទាំងរថយន្តក្រុងមួយគ្រឿងផងដែរ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ ហើយបើយោងតាមសេចក្តីរាយការណ៍របស់ CCTV, គ្រោះថ្នាក់ខាងលើ បានសម្លាប់មនុស្សចំនួន២នាក់និងរបួសម្នាក់ ខណៈបីនាក់កំពុងបាត់ខ្លួន។
កប៉ាល់នេះ ត្រូវបានគេដឹងធ្វើដំណើរពីទីក្រុង ហ្វូសាន នៅពេលវាមកបុកស្ពាន Lixinsha ក្នុងខេត្តក្វាងចូវ។

ទោះបីជាយ៉ាងណាក៏ដោយ ដើមហេតុដែលបណ្តាលឲ្យកប៉ាល់បើកទៅបុកស្ពាននេះ មិនត្រូវបានគេបញ្ជាក់ភ្លាមៗនោះទេ។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនដែលជាម្ចាស់កប៉ាល់ ក៏បានចេញមុខអះអាងថា ខ្លួននឹងសហការក្នុងការស៊ើបអង្កេតជាមួយអាជ្ញាធរផងដែរ។
វីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញស្ពានដាច់ជាពីរ ហើយកប៉ាល់នៅជាប់ខាងក្រោម ខណៈកាពីទែនត្រូវបានឃាត់ខ្លួន ហើយអ្នកស្ថិតនៅទីនោះ ត្រូវបានជម្លៀសចេញភ្លាមៗ។

តាមការឲ្យដឹងពីប្រភពព័ត៌មានខាងលើ ស្ពាននេះនឹងត្រូវកែលម្អនិងជួសជុលឡើងវិញ ប៉ុន្តែផែនការត្រូវពន្យារពេលបីដង រួចមកហើយ។
កាលពីខែតុលាឆ្នាំ២០២១ អាជ្ញាធរខេត្តបានអំពាវនាវឲ្យពន្លឿនការជួសជុលកន្លែងខូចខាត ដើម្បីពង្រឹងសុវត្ថិភាពរចនាសម្ព័ន្ធរបស់ស្ពាន។ ដំបូងឡើយ ការសាងសង់ត្រូវបានកំណត់ថានឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២ ប៉ុន្តែក៏ត្រូវពន្យារពេលម្តងហើយម្តងទៀតដល់ខែសីហាឆ្នាំ២០២៣ រួចក៏អូសបន្លាយដល់ខែសីហាឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ូធី បាញ់កប៉ាល់អាមេរិក ក្នុងសមុទ្រយេម៉ែន បញ្ឆេះស្ថានការណ៍កាន់តែតានតឹង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


