ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី បាញ់កប៉ាល់អាមេរិក ក្នុងសមុទ្រយេម៉ែន បញ្ឆេះស្ថានការណ៍កាន់តែតានតឹង
ពេលនេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែក្តៅប្រៀបបាននឹងគ្រាប់បែកហៀបនឹងផ្ទុះ ព្រោះថាបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ ក្រុមហ៊ូធី បានបាញ់មីស៊ីលមួយគ្រាប់ដាក់កប៉ាល់ Gibraltar Eagle របស់សហរដ្ឋអាមេរិកដែលមានដឹកផលិតផលធ្វើពីដែក នៅក្នុងឈូងសមុទ្រ Aden នៃប្រទេសយេម៉ែន។

គ្មានអ្វីត្រូវសង្ស័យឡើយ ការវាយប្រហារនេះច្បាស់ជាបង្ខំឲ្យសហរដ្ឋអាមេរិក ពង្រីកយុទ្ធនាការបាញ់ស្រោចពីលើអាកាសលើទីតាំងក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ជាក់ជាមិនខាន។
ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ដែលគ្រប់គ្រងដែនទឹកនៅមជ្ឈិមបូព៌ា និយាយថា ការវាយប្រហារកាលពីថ្ងៃចន្ទទី១៥ខែមករា បានកើតឡើងនៅចម្ងាយ១៧៧គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Aden។

តាមព័ត៌មាន, កប៉ាល់នេះគ្រប់គ្រងដោយក្រុមហ៊ុន Eagle Bulk Shipping មានមូលដ្ឋាននៅទីក្រុង Stamford នៃរដ្ឋ Connecticut ដែលជួញដូរនៅផ្សារហ៊ុនញូវយ៉ក។
ទោះបីជាយ៉ាងណាក៏ដោយ ទីបញ្ជាការកណ្តាលអាមេរិក បញ្ជាក់ថា “មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងរបួសឬការខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយកប៉ាល់កំពុងបន្តដំណើរទៅមុខ”។
ចាប់តាំងពីខែវិច្ឆិកាមក ក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលមិនបន្ថយដៃ លើកប៉ាល់នៅសមុទ្រក្រហម ដោយនិយាយថា ពួកគេកំពុងសងសឹកចំពោះការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ប្រឆាំងនឹងក្រុមហាម៉ាសដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីន។

សូម្បីតែមេដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា លីបង់ លោក Hassan Nasrallah ក៏ធ្លាប់និយាយដោយចំហផងដែរ អំពីការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ដឹកទំនិញ ដោយលោកបានបោះសម្តីថា “សមុទ្រ បានក្លាយជាសមរភូមិមីស៊ីល យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំង ហើយបានបន្ទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ចំពោះការបញ្ឆេះភ្លើងកំហឹងក្នុងដែនសមុទ្រ។
យ៉ាងនេះក្តី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBS កាលពីថ្ងៃអាទិត្យទី១៤ខែមករាថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហម ទៅជាជម្លោះជាមួយយេម៉ែនទេ។

នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក កំពុងប្រថុយនឹងការបង្កជាជម្លោះដោយបើកចំហ មួយផ្សេងទៀតនៅក្នុងតំបន់ដែរឬទេ? អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឆ្លើយតបថា “ទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងរឿងបែបនេះណាស់។ គ្មាននរណាចង់មានជម្លោះជាមួយក្រុមហ៊ូធីទេ។ យើងមិនចង់បង្កជម្លោះជាមួយយេម៉ែននៅទីនេះឡើយ។ យើងកំពុងព្យាយាម បញ្ឈប់រាល់ការវាយប្រហារ តាមដែលអាចធ្វើទៅបាន”។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានពួតដៃគ្នាបើកប្រតិបត្តិការយោធានៅសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមឥស្លាមហ៊ូធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន ខណៈក្រុមនេះអះអាងបន្តកំណត់គោលដៅលើកប៉ាល់ពាណិជ្ជករ ដែលបើកកាត់ឈូងសមុទ្រ Aden រហូតដល់អ៊ីស្រាអែលបញ្ឈប់សង្គ្រាមជាមួយក្រុមហាម៉ាស។
សហរដ្ឋអាមេរិក បញ្ជាក់ថា ប្រទេសជាង៥០ត្រូវរងផលប៉ះពាល់ ដោយការវាយប្រហាររបស់ ក្រុមហ៊ូធី ចំនួន២៧លើកលើកប៉ាល់ទាំងអស់គិតត្រឹមពាក់កណ្តាលខែមករាឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កំពុងបាញ់ក្រុមហ៊ូធី ឥតប្រណីដៃ តែអាមេរិក ប្រកាសមិនចង់មានសង្គ្រាមជាមួយ យេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


