ព័ត៌មានជាតិ
បន្ទាន់!!! មន្ត្រីអ្នកនាំពាក្យបដិសេធព័ត៌មានបំភ្លៃថាមានអ្នកចាក់វ៉ាក់សាំងស្លាប់ (វីដេអូ)
លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើការច្រានចោលព័ត៌មានមិនពិតថា មានគ្រូបង្រៀនស្រីម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩។

លោកស្រីបន្តថា ក្រសួងសុខាភិបាលសូមធ្វើការច្រានចោលទាំងស្រុង នូវការចុះផ្សព្វផ្សាយព័ត៌មានប្រឌិតនេះ ហើយអ្វីដែលក្រសួងទទួលបាន គឺអ្នកគ្រូដែលស្លាប់នោះ គឺមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន។

ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីមានគណនីហ្វេប៊ុកមួយ បានបង្ហោះថា មានគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះស្លាប់បាត់បង់ជីវិតដោយសារវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន។

លោកស្រីបញ្ជាក់ទៀតថា ក្រសួងសុខាភិបាលសូមចូលរួមចែករំលែកមរណៈទុក្ខចំពោះគ្រួសារសពហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់ទៅលើការផ្សាយបំផុសប្រឌិតនូវព័ត៍មាននេះ»។
លោក ស្រីបានអះអាងទៀតថាមកទល់ពេលនេះក្រសួងនៅមិនទាន់មានការចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្រុមគ្រូបង្រៀននៅឡើយទេ។ មានន័យថារហូតមកដល់ពេលនេះនៅមិនទាន់មានគ្រូបង្រៀនណាម្នាក់ទទួលបានចាក់វ៉ាក់សាំងនេះទេ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


